• 2019-01-12 02:48:43
  • ព័ត៌មាន

Apple ថែមកាមេរ៉ា​មួយ​គ្រាប់ទៀតដើម្បីបង្កើនការលក់ iPhone

  • 2019-01-12 02:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ Wall Street Journal បាន​​ចេញ​ផ្សាយ​ថា​នៅ​ឆ្នាំ ២០១៩ នេះ Apple នឹង​បញ្ចេញ iPhone ស៊េរីថ្មី​ចំនួន​បី​ម៉ូដែល​ដើម្បី​មក​ជំនួស​ iPhone XR,XS និង XS Max។

រូបភាព Render

iPhone ថ្មី​ទាំង​បី​នឹង​មាន​មួយ​​ម៉ូដែល​ស៊េរី​ខ្ពស់​ជាង​គេ​មាន​បំពាក់​កាមេរ៉ា​ក្រោយ​រហូត​ដល់ ៣ គ្រាប់ ចំណែក​ពីរ​ម៉ូដែលទៀតមានកាមេរ៉ាពីរគ្រាប់។ WSJ មិន​បាន​បញ្ជាក់​អំពី​លក្ខណៈ​សម្បត្តិ​របស់​កាមេរ៉ា​ទាំង​បី​គ្រាប់​នោះ​ទេ ប៉ុន្តែគេរំពឹងថានឹងមានកាមេរ៉ា​​ប្រភេទ Ultra-Wide ដែលអាចថតបានទូលាយដូច GoPro។

រូបភាព Render

Apple ក៏ពិចារណាឈប់​ប្រើ​អេក្រង់​ LCD ​លើ​ម៉ូដែល iPhone XR ជំនាន់​ថ្មី ដោយ​ជំនួស​មក​វិញនូវអេក្រង់ OLED។ គួរ​បញ្ជាក់ថាខណៈពេលនេះផលិតផលសម្រេចនៃ iPhone ជំនាន់ថ្មីមិនទាន់ដល់ដំណាក់​កាល​បញ្ចប់នៅ​ឡើយ​ទេ ហេតុនេះអាចមានការប្រែប្រួលខ្លះៗនៅពេលខាងមុខ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់