• 2019-01-11 02:13:52
  • ហាងឆេងផលិតផល

Galaxy S9/S9+ និង Note 9 មួយ​ទឹក​ សល់តម្លៃ​ប៉ុន្មាន​ព្រឹក​នេះ?

  • 2019-01-11 02:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S9/S9+ និង Note 9 បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ជា​ច្រើន​ខែ​មក​ហើយ។ ទូរសព្ទ​ពីរ​ម៉ូដែល​ជា​ជំនាន់​ចុង​ក្រោយ​របស់ Samsung នេះ​កំពុង​មាន​​​ប្រជាប្រិយភាព​​ពីអ្នក​​គាំទ្រ។

Galaxy S9 ជំនាន់​ចុង​ក្រោយ​ Samsung បាន​បង្ហាញ​រូបរាង​ជា​ផ្លូវកាល​កាល​ពី​ថ្ងៃ ២៥ ខែ​កុម្ភៈ​ ដោយ​បាន​រចនា​​ជាមួយ​រូបរាង​មិន​ខុស​គ្នា​ប៉ុន្មាន​នឹង S8/S8+ ឡើយ តែ​បន្ថែម​ជាមួយ​នឹង​មុខងារ​ខ្លាំងៗ​មួយ​ចំនួន ដូចជា​កាមេរ៉ាដែល​អាច​ចាប់​យក​រូបភាព​យឺត​បំផុត​ដល់​ទៅ 960fps ថត​ពេល​យប់​បាន​ល្អជាមួយ F1.5 ព្រម​ទាំង​មាន​មុខងារ AR Emoji និង​ចំណុច​ពិសេស​ជាច្រើន​ទៀត។

តម្លៃ Galaxy S9/S9 Plus ថ្មី និង​មួយទឹក៖

*Galaxy S9 មួយទឹក៖

  • ទំហំ 64 GB ​តម្លៃ​ខ្ទង់ ៤៦០ ដុល្លារ
  • ទំហំ 128GB ​តម្លៃ​ខ្ទង់ ៥០០ ដុល្លារ

Galaxy S9+ មួយទឹក៖

  • ទំហំ 64GB តម្លៃ​ខ្ទង់ ៥៣០ ដុល្លារ
  • ទំហំ 128GB តម្លៃ​ខ្ទង់ ៥៩០ ដុល្លារ
  • ទំហំ 256GB តម្លៃ​ខ្ទង់ ៦៤០ ដុល្លារ

Galaxy S9 (តម្លៃ​ថ្មី​មាន​ធានា​ពី​ក្រុមហ៊ុន)៖

  • ទំហំ 128GB មាន​តម្លៃ ៨៥៩ ដុល្លារ

Galaxy S9+ (តម្លៃ​ថ្មី​មាន​ធានា​ពី​ក្រុមហ៊ុន)៖

  • ទំហំ 64GB មាន​តម្លៃ ៨៦៩ ដុល្លារ
  • ទំហំ 128GB មាន​តម្លៃ ៩៤៩ ដុល្លារ
  • ទំហំ 256GB មាន​តម្លៃ ៩៩៩ ដុល្លារ

ចំពោះ Galaxy Note 9 នៅ​រក្សា​រូបរាង​ដូច​ Galaxy Note 8 តែបាន​ប្ដូរ​​ទ្រនាប់​ស្កេន​ម្រាម​ដៃ​មក​នៅ​ចំ​កណ្ដាល​វិញ រួម​ជា​មួយ​មុខងារ​ស្កេន​ប្រស្រីភ្នែក និងស្កេន​មុខ។ វា​ប្រើ​ប្រាស់​​អេក្រង់​ទំហំ​ ៦,៤ អ៊ីញ​ប្រភេទ Super AMOLED អាច​បង្ហាញ​រូប​ក្នុង​កម្រិត ១៤៤០ x ២៩៦០ ភីកសែល។ ប្រើ​បន្ទះ​ឈីប​ប្រភេទ Snapdragon 845, RAM ទំហំ​ ៦ GB អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB និងRAM ទំហំ​ ៨ GBអង្គ​ផ្ទុក​ទិន្នន័យ​ ៥១២ GBដំណើរ​ការ​ដោយ Android 8.1 Oreo។

Galaxy Note 9មួយ​ទឹក៖

  • ទំហំ 128GB តម្លៃ​ខ្ទង់ ៧២០ ដុល្លារ
  • ទំហំ 512GB តម្លៃ​ខ្ទង់ ៨៥០ ដុល្លារ

Galaxy Note 9 (តម្លៃ​ថ្មី​មាន​ធានា​ពី​ក្រុមហ៊ុន)៖

  • ទំហំ 128GB មាន​តម្លៃ ៩២៩ ដុល្លារ
  • ទំហំ 512GB មាន​តម្លៃ ១ ១៥៩ ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ តម្លៃទីផ្សារ​ក្នុង​ស្រុក។

អត្ថបទ៖ ម៉េងងី

មតិយោបល់