- 2019-01-09 14:57:00
- ផលិតផលថ្មី
Gaming Laptop ម៉ូឌែល Alienware Area-51m ពិសេសត្រង់អាចដោះដូរ GPU/CUP បានសេរី
- 2019-01-09 14:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gaming Laptop ម៉ូឌែល Alienware Area-51m ពិសេសត្រង់អាចដោះដូរ GPU/CUP បានសេរី
ចន្លោះមិនឃើញ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីផ្សារ Gaming Laptop ក៏ទទួលបានភាពល្បីល្បាញខ្លាំងគួរសមពីសំណាក់អ្នកប្រើប្រាស់ ប៉ុន្តែចំណុចខ្វះខាតមួយគឺត្រង់មិនអាចផ្លាស់ប្តូរដំឡើង CPU ឬ GPU បាននោះទេ ពោលគឺលើកលែងតែអ្នកត្រូវប្រើប្រាស់ឧបករណ៍ជំនួយឆ្លងកាត់រន្ធដោត Thunderbolt 3 ឬជះលុយទាំងដុលទិញ Laptop ថ្មីតែម្តង។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Dell ក៏បានប្រកាសនូវកុំព្យូទ័រយួរដៃ Alienware Area-51m មានសមត្ថភាពអាចប្តូរផ្លាស់គ្រឿងបង្គំ Hardware ខាងក្នុងម៉ាស៊ីនបានដោយសេរី។ ចាប់ដាក់លក់លើទីផ្សារនាថ្ងៃទី ២៩ មករាតទៅ ជាមួយតម្លៃប្រមាណ ២ ៥៤៩ ដុល្លារ ។
នាពិព័រណ៍ CES 2019 ប្រព្រឹត្តិទៅក្នុងទីក្រុង Las Vegas កុំព្យូទ័រយួរដៃសម្រាប់ Gamer ម៉ូឌែល Alienware Area-51m ទទួលបានការសាទរខ្លាំងបំផុត ដោយមិនត្រឹមតែអាចបន្ថែម RAM ដូចកុំព្យូទ័រទូទៅ ទៀតសោតទាំង Hard Drive, ថ្ម, CPU និង GPU សុទ្ធសឹងតែអាចដោះដូរបានទាំងអស់។
លក្ខណៈសម្បត្តិម៉ាស៊ីនមកពីនាយមានបំពាក់អេក្រង់ ១៧,៣ អ៊ីញ កម្រិត ១០៨០p នៅលក្ខខណ្ឌ 60Hz ដោយរចនាតួក្រោយមានស្រោបភ្លើង LED ជាមួយប្រភេទភ្លើងដេញ Multi-Colored លើផ្នែក Keyboard។ កម្លាំងម៉ាស៊ីនមានប្រើប្រាស់ CPU ប្រភេទ Intel Gen i7-8700 ជំនាន់ទី ៨ ឬជម្រើស Gen i7-9700K ជំនាន់ទី ៩ ឬជម្រើសខ្ពស់ផុតលេខ i9-9900K ដែលជា CPU អូសហ្គេមបានល្អបំផុតលើទីផ្សារបច្ចុប្បន្ន ស្របពេល GPU ជាប្រភេទ NVIDA RTX 20-series ឡើងដល់ជំនាន់ RTX 2080។
ប្រភព: https://wccftech.com/dell-alienware-area-51m-upgradeable-cpu-gpu/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: