• 2018-12-31 11:12:09
  • ព័ត៌មាន

អត់​ហត់​ទៅ Gym ទិញ​តែ​កញ្ចក់​ឆ្លាតវៃ​នេះ​មួយ ប្រយោជន៍​ច្រើន​តែ​តម្លៃ​រាង​ក្រែល

  • 2018-12-31 11:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​កាយសម្បទា Mirror បាន​បង្កើត​នូវ​កញ្ចក់​ឆ្លាតវៃ​ដ៏​ពិសេស​មួយ​ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​នៅ​គេហដ្ឋាន មិន​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទីតាំង​ហាត់ប្រាណ​ដោយ​ផ្ទាល់។ គំនិត​នេះ​ផ្ដួចផ្ដើម​ឡើង​ដោយ​អ្នកស្រី Brynn Putnam អតីត​អ្នក​រាំ​របាំ​ដ៏​ជំនាញ​មួយ​រូប​និង​ម្ចាស់​ទីតាំង​ហាត់​ប្រាណ​មួយ​កន្លែង។

កញ្ចក់ Mirror បំពាក់​ដោយ​ផ្ទាំង LCD មាន​ឧបករណ៍​បំពង​សំឡេង អម​ដោយ​ប្រព័ន្ធ​កាមេរ៉ា ជាមួយ​រន្ធ​ស្រូប​សំឡេង និង​ដំណើរការ​គាំទ្រ​លើ​ឧបករណ៍ iOS។ ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ​អ្នក​បង្ហាត់​ប្រាណ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​ទាក់ទង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ផ្សេង​ពី​គ្នា មាន​ដូច​ជា​ការ​ហាត់ Yoga និង​ការ​សម្រួល​ចង្វាក់​បេះដូង​ជា​ដើម។

ឧបករណ៍​នេះ​មាន​តម្លៃ ១ ៤៩៥ ដុល្លារ ប៉ុន្តែ​ទាមទារ​ឲ្យ​បង់​សេវា​ប្រចាំ​ខែ​បន្ថែម​ទៀត​ដោយ​ត្រូវ​ចំណាយ ៣៩ ដុល្លារ។ រំឭក​ថា​របាយការណ៍​ពី Global Market Insights បាន​ប៉ាន់ប្រមាណ​ថា​ទីផ្សារ​ឧបករណ៍​កាយសម្បទា​នឹង​កើន​ឡើង​ដល់ ១៤ ពាន់​លាន​ដុល្លារ​ នា​ឆ្នាំ ២០២៤។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់