- 2018-12-30 08:58:29
- ព័ត៌មាន
Samsung កំពុងសម្ងំផលិតឧបករណ៍បំពងសំឡេងឆ្លាតវៃតម្លៃថោក មានប្រើ Bixby (មានវីដេអូ)
- 2018-12-30 08:58:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung កំពុងសម្ងំផលិតឧបករណ៍បំពងសំឡេងឆ្លាតវៃតម្លៃថោក មានប្រើ Bixby (មានវីដេអូ)
ចន្លោះមិនឃើញ
កាលពីខែសីហាកន្លងទៅនេះ Samsung បានសន្យានឹងអ្នកប្រើប្រាស់ខ្លួនរួចមកហើយថាខ្លួននឹងចេញ ឧបករណ៍បំពងសំឡេងឆ្លាតវៃផ្ទាល់ខ្លួនដែលប្រើជំនួយការនិមិត្ត (Personal AI) Bixby របស់ខ្លួន ដើម្បីចេញមកប្រជែងក្នុងទីផ្សារឧបករណ៍បំពងសំឡេងឆ្លាតវៃនេះ ដោយសព្វថ្ងៃមានដូចជា Amazon Echo Plus និង Apple HomePod ជាដើម។ ទោះបីជា ឧបករណ៍បំពងសំឡេងឆ្លាតវៃដែលប្រើ Bixby នោះមិនទាន់ចេញលក់នៅលើទីផ្សារក៏ដោយ តែបើតាមក្រុមហ៊ុន SamMobile បានប្រាប់ថា តាមរយៈប្រភពអាថ៌កំបាំងមួយ Samsung កំពុងផលិតឧបករណ៍បំពងសំឡេងឆ្លាតវៃមួយប្រភេទទៀត មានពណ៌ខ្មៅ ជាឧបករណ៍បំពងសំឡេងឆ្លាតវៃមានតម្លៃសមរម្យសម្រាប់អ្នកគ្រប់គ្នា។
តាមរយៈប្រភពនោះបានលើកឡើងថា ឧបករណ៍បំពងសំឡេងឆ្លាតវៃ Bixby ដែលមានតម្លៃថោកនោះ មានលេខកូដសម្គាល់ SM-V510 ដែលមានក្បាលកូដដូចគ្នាទៅនឹងស្រឡាយឧបករណ៍បំពងសំឡេងឆ្លាតវៃ ដែល Samsung ប្រុងនឹងចេញលក់។ បើតាមមើលទៅ ឧបករណ៍បំពងសំឡេងឆ្លាតវៃប្រើ Bixby ដែលមានតម្លៃថោកនេះ មានមុខងារតិចជាង Galaxy Home ដែលជាឧបករណ៍បំពងសំឡេងឆ្លាតវៃប្រើ Bixby ដូចគ្នា ចេញមកប្រជែងនឹងឧបករណ៍បំពងសំឡេងឆ្លាតវៃរបស់ Amazon, Google និង Apple។
ក្រុមហ៊ុន Samsung បាននិយាយពីការបញ្ចេញឧបករណ៍បំពងសំឡេងឆ្លាតវៃនេះតិចតួចបំផុត ចាប់តាំងពីខែសីហាមក ហើយមិនបានចេញមុខបកស្រាយដល់ដៃគូរបស់ខ្លួនឡើយ។ ប៉ុន្តែ ដោយព្រឺត្តិការណ៍តាំងពិព័រណ៍គ្រឿងអេឡិចត្រូនិក CES ឆ្នាំ ២០១៩ កាន់តែខិតចូលមកដល់ហើយ Samsung នឹងមានវត្តមាននៅទីនោះដែរនោះ វាច្បាស់ណាស់ដែលក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បួងមួយនេះ អាចនឹងបញ្ចេញផលិតផលថ្មីរបស់ខ្លួនដូចជា ឧបករណ៍បំពងសំឡេងឆ្លាតវៃ Galaxy Home និង ឧបករណ៍បំពងសំឡេងឆ្លាតវៃប្រើ Bixby តម្លៃថោកជាដើម។
ចុចអាន៖