• 2019-01-01 22:04:00
  • ព័ត៌មាន

Smart Key GT-R របស់ Nissan មានការសម្រប​តាម​ភាព​ឆ្លាតវៃ​របស់​ស្មាតហ្វូន​

  • 2019-01-01 22:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន មាន​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ព្យាយាម​ប្រែ​មុខងារ​ឲ្យ​មាន​ភាព​ឆ្លាតវៃ​ដូច​នឹង​ស្មាតហ្វូន។ 

ចំពោះ​រថយន្ត​ទំនើបៗ​ភាគច្រើន ចុច​តែ​មួយ​លើ​អេក្រង់​ស្មាតហ្វូន អាច​បញ្ឆេះ​រថយន្ត បើក​គម្រប​មុខ ឬ​ចាក់​សោ​។ ប៉ុន្តែ​ម្ចាស់​រថយន្ត​ខ្លះ នៅ​តែ​ចូលចិត្ត​កាន់កូនសោ​បញ្ជាដាច់​ដោយ​ឡែក​សម្រាប់​រថយន្ត ខណៈ​ពេល​ចង់​បាន​មុខងារ​បន្ថែម ហើយ​Smart Key នេះ​ឯង​ក្លាយ​ជា​ដំណោះស្រាយ​។

វីដេអូ៖

គោល​គំនិត Smart Key GT-R របស់ Nissan មាន​អេក្រង់​អាច​ចុច​បាន​បញ្ជា​រថយន្ត​ពី​ចម្ងាយ​។ លើ​ផ្ទៃ​កូនសោបញ្ជា មាន​ប៊ូតុង​ធំៗ ងាយស្រួល​អូស​មើល និង​ចុច​បញ្ជា​។​ ដូច​នឹង​គំនិត​ដទៃ​ដែរ គំនិត​ច្នៃប្រឌិត​នេះ ទាមទារ​ឲ្យ​អ្នក​យល់​ស្រប និង​គាំទ្រ ជាពិសេស ត្រង់​ផ្នែក​សុវត្ថិភាព និង​ប្រសិទ្ធភាព​ប្រើប្រាស់ ដើម្បី​ឈាន​ចូល​ដល់​ដំណាក់​ការ​ផលិត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Slash Gear ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់