- 2018-12-26 07:05:00
- ព័ត៌មាន
កម្មវិធីមួយរបស់ស្នាដៃអ្នកឌីហ្សាញខ្មែរ ទទួលស្គាល់ដោយវិទ្យាស្ថានជប៉ុន
- 2018-12-26 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីមួយរបស់ស្នាដៃអ្នកឌីហ្សាញខ្មែរ ទទួលស្គាល់ដោយវិទ្យាស្ថានជប៉ុន
ចន្លោះមិនឃើញ
កម្មវិធីសម្រាប់ការអប់រំកុមារមួយមានឈ្មោះថា "រឿងនិទានតាឥសី ឬ Ey sey Storytime” ត្រូវបានវិទ្យាស្ថានជប៉ុនមួយឈ្មោះថា “The Japan Institute of Design Promotion” ប្រគល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពជាស្ដង់ដា ថាជាកម្មវិធីដែលល្អសម្រាប់កុមារប្រចាំឆ្នាំ ២០១៨។
លោក អៀ អ៊ុយ ជាស្ថាបនិក Osja Studio បានឲ្យដឹងថា កម្មវិធីរឿងនិទានតាឥសី មានលក្ខណៈជាបណ្ណាល័យសៀវភៅរឿងនិទានបែបអប់រំខ្លីៗសម្រាប់កុមារ ព្រមទាំងការរចនារូបភាពនិងខ្លឹមសារមានយ៉ាងលម្អិត ដែលមានជាង ៥០ រឿងនៅក្នុងនោះ ថែមទាំងមានការអាប់ដែតជាប្រចាំផងដែរ។
លោកបន្តថា កម្មវិធីនេះ ទើបនឹងត្រូវបានវិទ្យាស្ថានជំនាញផ្នែករចនារបស់ជប៉ុន ទទួលស្គាល់គុណភាពនិងប្រគល់ជូនវិញ្ញាបនបត្រ កាលពីពេលថ្មីៗនេះ។
The Japan Institute of Design Promotion” ជាវិទ្យាស្ថានវាយតម្លៃ គុណភាពកម្មវិធីនីមួយៗ ព្រមទាំងមានការប្រគល់ Awards ជូនតាមលំដាប់ជាច្រើនដូចជា Good Design Gold Award, Good Design Grand Award, Good Focus Award [New Business Design], Good Design Long Life Design Award ជាដើម៕
ចង់ដឹងច្បាស់ចុចដោនឡូតនៅទីនេះ Play store | App Store
អានបន្ត៖