• 2018-12-25 04:46:00
  • ព័ត៌មាន

អ្នក​ប្រើ Metfone កាន់​ទូរសព្ទ​ទៅ​ភ្ជាប់ eSIM បាន​ភ្លាមៗ ងាយ​ដូច​បក​ចេក!

  • 2018-12-25 04:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​eSIM គឺជា​ស៊ីម​គ្មាន​រូបរាង ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ប្រើ​ដោយ​មិន​ចាំ​បាច់​បញ្ចូល​បន្ទះ​ស៊ីម​កាត​ទៅ​ក្នុង​ឧបករណ៍​អេឡិចត្រូនិច និង​អាច​ប្រើ​លេខ​ទូរសព្ទ​ចំនួន​ ២ ខ្សែ​បាន​យ៉ាង​ងាយស្រួល។

​បច្ចេកវិទ្យា​ថ្មី​ទំនើប​នេះ ត្រូវ​បាន​នាំ​ចូល​កម្ពុជា​​ជា​លើក​ដំបូង​ដោយ Metfone កាល​ពី​ថ្ងៃ​ទី ២២ ធ្នូ ឆ្នាំ ២០១៨ ដោយ​ក្រុមហ៊ុន​កំពុង​​ដំណើរ​ការ​ចែក​ឲ្យ​ប្រើ Free ពី​ពេល​នេះ​តទៅ។

កញ្ញា​ ជា សុគន្ធ ដែល​ជា​អតិថិជន​មួយ​ក្នុង​ចំណោម​អតិថិជន​ជា​ច្រើន​នាក់​ដែល​បាន​ចុះឈ្មោះ​និង​ទទួល​បាន Metfone eSIM មុន​ដំបូង​គេ​បង្អស់​បាន​និយាយ​ថា៖ “ខ្ញុំ​កំពុង​ប្រើ iPhone XS Max ប៉ុន្តែ​ដាក់​ស៊ីម​តែ​មួយ វា​អត់​សូវ​ងាយ​ស្រួល​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ វា​អាច​ដោះស្រាយ​បាន​ហើយ។

កញ្ញា ក៏​រីករាយ​ផង​ដែរ​ដែល​បាន​ក្លាយ​ជា​អតិថិជន​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ”។

តំណាង​ក្រុមហ៊ុនមិត្តហ្វូន បាន​និយាយ​ថា៖ ចាប់​ពី​ពេល​នេះ អតិថិជន​ទាំងអស់​អាច​ស្វែងរក​និង​ចុះឈ្មោះ​ប្រើប្រាស់ Metfone eSIM បាន​ហើយ​នៅ​តាម Metfone Showroom ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ នៅ​ដើម​ឆ្នាំ ២០១៩ អតិថិជន​ទាំងអស់​នឹង​អាច​ស្វែងរក eSIM បាន​នៅ​គ្រប់ Metfone showroom ទូទាំង​ប្រទេស​កម្ពុជា។

ក្រៅ​ពី​នោះ ក្រុមហ៊ុន​មិត្តហ្វូន ក៏​បាន​រៀបចំ​នៅ​ព្រឹត្តិការណ៍ Metfone Night Race 2018 នៅ​ឯ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​យុវវ័យ​ប្រមាណ ២៥០០០ នាក់។

មិត្តហ្វូន​បាន​បញ្ជាក់​ថា ការ​រៀបចំ​ព្រឹត្តិការណ៍ Metfone Night Race នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​ខួប​គម្រប់ ១0 ឆ្នាំ​របស់​ខ្លួន​ដែល​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​នៅ​កម្ពុជា៕

អត្ថបទ៖ រក្សា

មតិយោបល់