- 2018-12-21 13:04:02
- ព័ត៌មាន
ធ្វើការ ២០ ម៉ោង/ថ្ងៃ មនុស្សយន្ត Sweeper ប្រើពេល ២៤ វិនាទីបេះម្ទេសប្លោកមួយផ្លែ
- 2018-12-21 13:04:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការ ២០ ម៉ោង/ថ្ងៃ មនុស្សយន្ត Sweeper ប្រើពេល ២៤ វិនាទីបេះម្ទេសប្លោកមួយផ្លែ
ចន្លោះមិនឃើញ
ដោយមើលឃើញពីកង្វះខាតនៃបុគ្គលិកបម្រើការលើផ្នែកកសិកម្ម ក្រុមអ្នកវិទ្យាសាស្ត្រនៅប៉ែកអឺរ៉ុបនិងប្រទេសអ៊ីស្រាអែលក៏បានរកដំណោះស្រាយតាមរយៈការបង្កើតមនុស្សយន្តមកធ្វើការជំនួសលើផ្នែកបេះម្ទេសប្លោក។
មនុស្សយន្តនេះឲ្យឈ្មោះថា Sweeper ទទួលបានការគាំទ្រពីសហភាពអឺរ៉ុប (European Union) នៃផ្នែកកម្មវិធីច្នៃប្រឌិត Horizon 2020 ។ ដំណើរការរបស់វាគឺ Sweeper បានប្រើប្រាស់ប្រព័ន្ធកាមេរ៉ាដែលអាចសម្គាល់នូវពណ៌របស់ម្ទេស ខណៈប្រព័ន្ធកុំព្យូទ័រនឹងត្រួតពិនិត្យបន្ថែមតើផ្លែនោះទុំល្មមបេះបានហើយឬនៅ មុនពេលប្រើកូនកាំបិតតូចមួយជាប់នឹងក្រញាំដៃ ហើយទម្លាក់ចូលក្នុងកញ្ច្រែងនៅផ្នែកខាងក្រោម។
ក្នុងម្ទេសប្លោកមួយផ្លែ Sweeper ត្រូវការពេល ២៤ វិនាទី ដើម្បីសម្រេច ដោយថេរវេលារាងយូរបន្តិចក៏ដោយសារហេតុផលសុវត្ថិភាព។ អ្វីដែលពិសេសមនុស្សយន្តនេះក៏មានបំពាក់នូវភ្លើង LED ងាយស្រួលក្នុងការធ្វើការមិនថាយប់ថ្ងៃ រហូតដល់ ២០ ម៉ោង/ថ្ងៃឯណោះ។ ក្រុមអ្នកស្រាវជ្រាវរំពឹងថាមនុស្សយន្តបេះម្ទេសប្លោករបស់ខ្លួន អាចនឹងដាក់ដំណើរការទៅបាននាអំឡុង ៣ ឬ ៥ ឆ្នាំទៅមុខ។
យោងតាម Market Research Engine បានមើលឃើញថាទីផ្សារមនុស្សយន្តកសិកម្មនឹងកើនឡើងដល់ ៧៥ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥ ដោយការបង្កើតមនុស្សយន្តប្រភេទនេះក្រៅពីជួយទប់ស្កាត់បញ្ហាកង្វះខាតកម្លាំងពលកម្ម ទៀតសោតក៏ជួយបន្ថយនូវទំហំខូចខាតអាហារផងដែរ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: