• 2018-12-17 12:37:05
  • ព័ត៌មាន

ដឹង​មូលហេតុ​មនុស្ស​យន្ត​ដឹក​ជញ្ជូន​អាហារ KiwiBots សុខៗ​ឆេះ​នៅ​ទីក្រុង Berkeley

  • 2018-12-17 12:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​យន្ត​ដឹក​ជញ្ជូន​អាហារ​មួយ​គ្រឿង​បាន​ជួប​ផ្ទុះ​ឆេះ​នៅ​ក្នុង​ទីក្រុង Berkeley រដ្ឋ California សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ក្រុមហ៊ុន Kiwi ដែល​ជា​អ្នក​បង្កើត​មនុស្ស​យន្ត​នេះ​ឡើង ក៏​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ភ្លាមៗ​ថា​ការ​ឆាបឆេះ​ត្រូវ​បាន​ពន្លត់​នៅ​នឹង​កន្លែង​កើតហេតុ​ដោយ​អ្នក​ថ្មើរ​ជើង មុន​ពេល​ក្រុម​ពន្លត់​អគ្គិភ័យ​មក​ដល់ ប៉ុន្តែ​គ្មាន​នរណា​រង់​គ្រោះថ្នាក់​ដោយ​សារ​បញ្ហា​នេះ​ទេ។

Kiwi សម្រេច​ផ្អាក​សេវាកម្ម​របស់​ខ្លួន​បណ្ដោះ​អាសន្ន រហូត​ដល់​បញ្ចប់​ការ​សើបអង្កេត ប៉ុន្តែ​តាម​ការ​ឲ្យ​ដឹង​ក្រុមហ៊ុន​ជឿជាក់​ថា​នោះ​ដោយ​សារ​កំហុស​បច្ចេកទេស​របស់​មនុស្ស​ដែល​បាន​បំពាក់​នូវ​ថ្ម​ខុស​ស្តង់ដារ​ក្នុង​តួ​ខ្លួន​មនុស្ស​យន្ត ហើយ​ដំណោះស្រាយ​ខ្លួន​នឹង​បន្ថែម​នូវ Software មួយ​អាច​តាមដាន​ស្ថានភាព​ថ្ម ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​សារ​ជា​ថ្មី។

ទស្សនា​វីដេអូ៖

បញ្ជាក់​ថា KiwiBots បច្ចុប្បន្ន​មាន​ដាក់​ឲ្យ​ដំណើរការ​តែ​ក្នុង​ទីក្រុង Berkeley មួយ​គត់ ដោយ​បង្កើត​សម្រាប់​ដឹក​ជញ្ជូន​អាហារ​នៅ​ចម្ងាយ​ត្រឹម ៣០០ ម៉ែត្រ ដោយ​រៀងរាល់​ធ្វើ​ប្រតិបត្តិការ​ម្តង​មាន​តម្លៃ ៣,៨០ ដុល្លារ ។ សេវា​នេះ​បើក​តាំង​ពី​ឆ្នាំ ២០១៧ ហើយ​គិត​ត្រឹម​ខែ​ឧសភា​ឆ្នាំ​នេះ Kiwi បង្ហើប​ថា​មាន​តួ​លេខ​ដឹក​ជញ្ជូន​សរុប ១០ ០០០ ដង ដោយ​ជា​មធ្យម​ប្រើប្រាស់​ពេល​ ២៧ នាទី​រាល់​ការ​ដឹក​ម្តង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់