• 2018-12-17 08:55:31
  • ព័ត៌មាន

សណ្ឋាគារ​អនាគត​របស់ Alibaba ប្រើ​មនុស្សយន្ត​សម្រួល​ដល់​ភ្ញៀវ​

  • 2018-12-17 08:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ចិន Alibaba Group នឹង​មាន​បុគ្គលិក​ជា​មនុស្ស​យន្ត​សម្រាប់​សណ្ឋាគារ​អនាគត 'future hotel'​។សណ្ឋាគារ Flyzoo Hotel ក្នុង​ទីក្រុង Hangzhou ខេត្ត Zhejian នឹង​មាន​មនុស្សយន្ត ជួយ​ណែនាំ និង​សម្រួល​ដល់​ភ្ញៀវ​។

លើស​ពី​​ជំនួយ​ការ​ជា​មនុស្សយន្ត​នេះ សណ្ឋាគារ​ក៏​នឹង​បំពាក់​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ៗ ដូចជា​ការ​ស្កេន​មុខ​របស់​ភ្ញៀវ​បើក​ទ្វា​បន្ទប់ ឬ​ការ​កែប្រែ​សីតុណ្ហភាព ពន្លឺ និង​ឧបករណ៍​ជាច្រើន​ផ្សេង​ទៀត បញ្ជា​ដោយ​សំឡេង នេះ​ត្រូវ​អរគុណ​ដល់ Smart Hub។ក្នុង​នោះ​ក៏​មាន​ប្រព័ន្ធ​គ្រប់គ្រង AI ហៅថា Tmall Genie ដែល​ផ្តល់​អ្វីៗ​ឲ្យ​ភ្ញៀវ​តាម​តម្រូវការ​ពី​ហាង​លើ Online ដូចជា​កាដូ ឬ​គ្រឿងទេស​។ 

លោក Wang Qun ជា​នាយក​ប្រតិបត្តិ​សណ្ឋាគារ Flyzoo Hotel ថ្លែង​បញ្ជាក់​ថា​៖ "ប្រព័ន្ធ AI ថ្មី​នឹង​ជួយ​ពង្រឹង​ការ​គ្រប់គ្រង​សណ្ឋាគារ​កាន់​តែ​មាន​ប្រសិទ្ធភាព ដោយ​កាត់បន្ថយ​ច្រើន​ជាង​ពាក់កណ្តាល​នៃ​កម្លាំង​ពលកម្ម​"៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ psfk ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់