- 2018-12-13 08:05:00
- ព័ត៌មាន
Porsche កម្ពុជានឹងចេញលក់ Cayenne ២០១៩ ហើយឲ្យបើកសាកមិនគិតលុយទៀត
- 2018-12-13 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Porsche កម្ពុជានឹងចេញលក់ Cayenne ២០១៩ ហើយឲ្យបើកសាកមិនគិតលុយទៀត
ចន្លោះមិនឃើញ
មជ្ឈមណ្ឌល Porsche(ផុសហ្សេ) ភ្នំពេញ ដែលជាភ្នាក់ងារលក់រថយន្ត Porsche ស្របច្បាប់បានប្រកាសធ្វើការតាំងបង្ហាញរថយន្ត Porsche Cayenne និង Cayenne S ស៊េរីថ្មីម៉ូដែលឆ្នាំ ២០១៩ ចាប់ពីថ្ងៃទី ១៤ ដល់ ១៨ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។
ចំពោះទីតាំងបើកបរសាកល្បង គឺនៅសណ្ឋាគារនិងកាស៊ីណូ Queenco ក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យសាធារណជន និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍អាចសាកល្បងបាន។
ការតាំងបង្ហាញនេះ នឹងចាប់ផ្ដើមចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាច ហើយអតិថិជនដែលមានចំណាប់អារម្មណ៍ និងបានធ្វើការបើកបរសាកល្បង នឹងទទួលបានប័ណ្ណដែលស្មើនឹងសាច់ប្រាក់ ៥០០០ ដុល្លារអាមេរិក សម្រាប់ធ្វើការទិញរថយន្តណាមួយនៅក្នុងមជ្ឈមណ្ឌលផុសហ្សេភ្នំពេញ។
ក្រៅពីដាក់តាំងបង្ហាញរថយន្តប្រណីតស៊េរីឆ្នាំ ២០១៩ Porsche របស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) (Precision Cars (Cambodia) Limited ក៏មានដូចជារថយន្តក្នុងស្តុក ដែលមានដូចជា Cayenne SE-Hybrid, 911 Carrera និង Macan ជាដើម សម្រាប់អតិថិជនអាចកម្ម៉ង់ទិញបាន។
សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងការតាំងបង្ហាញនេះ សូមទាក់ទងមកកាន់លេខ 012-901-511 ឬ 092-902-083 (ភាសាខ្មែរ និងអង់គ្លេស) និង 078-997-701 (ជាភាសាចិន)៕