- 2018-12-09 07:24:00
- ព័ត៌មាន
មិនធម្មតា! និស្សិតវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិកន័រតុន ដណ្ដើមបានមេដាយ ១៨ គ្រឿងឆ្នាំ២០១៨
- 2018-12-09 07:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! និស្សិតវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិកន័រតុន ដណ្ដើមបានមេដាយ ១៨ គ្រឿងឆ្នាំ២០១៨
ចន្លោះមិនឃើញ
និស្សិតផ្នែកវិស្វ័កម្មអគ្គិសនី និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យន័រតុន តំណាងឱ្យកម្ពុជា បានទទួលនូវមេដាយជាច្រើនក្នុងការប្រកួតស្នាដៃនិស្សិតជាលក្ខណៈអន្តរជាតិសរុប ១៨ គ្រឿង សំរាប់ឆ្នាំ ២០១៨នេះ ហើយក្នុងនោះក៏មានមេដាយមាសផងដែរ។ នេះបើផ្អែកតាមផេកហ្វេសប៊ុក វិស្វកម្មអគ្គិសនី និងអេឡិកត្រូនិក នៃសាកលវិទ្យាល័យន័រតុន។
ថ្មីៗនេះនិស្សិតន័រតុន បានយកស្នាដៃរបស់ខ្លួនចំនួន២ គឺ ប៉ោលយោងសម្រាប់សិស្សវិទ្យាល័យ និងប្រព័ន្ធបង់ប្រាក់ឆ្លាតវៃសម្រាប់សេវាសាធារណៈ ទៅប្រកួតក្នុងកម្មវិធីប្រកួតប្រជែងលក្ខណៈអន្តរជាតិ KIDE2018 ក្នុងទីក្រុងកៅស៊ុង កោះតៃវ៉ាន់។
ស្នាដៃប៉ោលយោងសម្រាប់សិស្សវិទ្យាល័យ និស្សិតន័រតុនក្នុងកម្មវិធីដែលធ្វើឡើងចាប់ពីថ្ងៃទី ៧ ដល់ ទី៩ ធ្នូ និងរៀបចំដោយសមាគម WIIPA នេះ ទទួលបាន មេដាយប្រាក់ចំនួន១, ពានរង្វាន់អ្នកមានទេពកោសល្យពីប្រទេសសិង្ហបុរី១, ពានរង្វាន់ពិសេសពីប្រទេស កាណាដា១ និងពានរង្វាន់ការបង្កើតថ្មីឈានមុខ ពីទីក្រុងម៉ាកាវ១គ្រឿង។ ចំណែកស្នាដៃ ប្រព័ន្ធបង់ប្រាក់ឆ្លាតវៃសម្រាប់សេវាសាធារណៈ វិញ ដណ្ដើមបាន មេដាយមាស ១, ពានរង្វាន់ពិសេសពីប្រទេសកូរ៉េខាងត្បូង១ និងមេដាយមាសកម្រិតខ្ពស់បំផុតពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត១គ្រឿងផងដែរ។
ការប្រកួតនេះមាន ១៩ ប្រទេសចូលរួមដូចជា កម្ពុជា, កាណាដា, ចិន, ក្រូអាត, ហុងកុង, ឥណ្ឌូនេស៊ី, កាហ្គាស្ថាន, កូរ៉េខាងត្បូង, ម៉ាកាវ, ម៉ាឡេស៊ី, ម៉ូដូវ៉ា, ហ្វីលីពីន, ប៉ូឡូញ, អារ៉ាប៊ីសៅអូឌីត, ស៊ូដង់, តៃវ៉ាន់, តួគី, សហរដ្ឋអាមេរិច និងវៀតណាម មានស្នាដៃសរុបចំនួន ៣៦២ស្នាដៃ។
ដោយឡែកក្រៅពីស្នាដៃរបស់និស្សិត លោកសាស្ត្រាចារ្យ ចាន់ មិថុនា ក៏ត្រូវបានសមាគម WIIPA តែងតាំងលោកឱ្យធ្វើជាគណៈកម្មការវាយតម្លៃអន្តរជាតិ ដើម្បីរូមចំណែកក្នុងកម្មវិធិនេះផងដែរ។
ក្រៅពីនេះវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិកន័រតុន ក៏ទទួលបានមេដាយជាច្រើនទៀត ពិកម្មវិធីប្រកួតប្រជែងលក្ខណៈអន្តរជាតិផ្សេងទៀតដែរ ដែលសរុបទាំងអស់មានចំនួន ១៨ គ្រឿងក្នុងឆ្នាំ ២០១៨ នេះ ៕