- 2018-12-09 04:52:00
- ព័ត៌មាន
GMC Sierra Denali រថយន្តពាសដែកស័ក្ដិសមបំផុត សម្រាប់អ្នក Off-Road
- 2018-12-09 04:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
GMC Sierra Denali រថយន្តពាសដែកស័ក្ដិសមបំផុត សម្រាប់អ្នក Off-Road
ចន្លោះមិនឃើញ
GMC Sierra Denali ជាប្រភេទរថយន្ត Pickup ពាសដែក ដែលបំពាក់ប្រព័ន្ធ Adaptive Ride Control ធ្វើឱ្យការបើកបរមានភាពរលូនល្អ ហើយរួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗផ្សេងទៀត ធ្វើឱ្យវាដំណើរការបានស្ទើរគ្រប់ស្ថានភាពផ្លូវ។
រថយន្តបំពាក់ម៉ាស៊ីនសាំង V8 ទំហំ ៥៣០០ សេសេ និងផ្ដល់កម្លាំង ៣៥៥ សេសនេះ ធ្វើឱ្យតៃកុងងាយស្រួលបើកបរជាង Pick Up ផ្សេងទៀត ជាពិសេសកន្លែងផ្ទុកទំនិញខាងក្រោមធំទូលាយ។ មិនតែប៉ុណ្ណោះ GMC Sierra Denali ត្រូវបានក្រុមហ៊ុន INKAS ប្រទេសកាណាដា បំពាក់កម្រិតការពារគ្រាប់ CEN BR6 ពោលអាចធន់នឹងកាំភ្លើង AMMO ទំហំ 7.62mm និងគ្រាប់បែកដៃ DM51 ២គ្រាប់ មិនអាចកម្ទេចបាតរបស់វាបានឡើយ។ រថយន្តSierra Denali ក៏មានបំពាក់ប្រព័ន្ធRun Flat Tire លើកង់ទាំងបួនផងដែរ ពោលបើកបរបានបើទោះ កង់បែកខ្ទេចក៏ដោយ។
សម្រាប់លក្ខណៈពិសេសផ្សេងទៀត រថយន្ត Truck បំពាក់ចង្កឹះលេខអូតូ ៨ វគ្គនេះ មិនខុសពីរថយន្តពាសដែក LEXUS LX 570 ដែល Sabay ចុះផ្សាយលើកមុនឡើយ ពោលគឺតួគ្រោងរបស់វាពាសដោយដែករឹងមាំ ស្ទើរគ្រប់កន្លែង រួមទាំងកាប៊ីនអ្នកបើកបរ កន្លែងអ្នកដំណើរមុខ-ក្រោយ បរិវេណអាគុយ និងគ្រឿងអេឡិចត្រូនិកផ្សេងទៀត។ ចំណែកកញ្ចក់ និងទ្វារ មានច្រើនស្រទាប់នគុណភាពខ្ពស់៕
ចុច Like និង See First ដើម្បីទទួលបានព័ត៌មានបច្ចេកវិទ្យាថ្មីៗ...