- 2018-12-09 03:51:00
- ព័ត៌មាន
HMD លក់ Nokia ដាច់ខ្លាំង ៧០ លានគ្រឿង តែអ្វីជាក្ដីកង្វល់ ៨០% នៃអ្នកប្រើជាមនុស្សចាស់
- 2018-12-09 03:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HMD លក់ Nokia ដាច់ខ្លាំង ៧០ លានគ្រឿង តែអ្វីជាក្ដីកង្វល់ ៨០% នៃអ្នកប្រើជាមនុស្សចាស់
ចន្លោះមិនឃើញ
ចាប់បដិសន្ធិឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៦ រហូតមកទល់ពេលនេះ ក្រុមហ៊ុនHMD Global លក់ទូរសព្ទ Nokia បានប្រហែល៧០លានគ្រឿងហើយ ដែលតួលេខនេះរាប់បញ្ចូលទាំងស្មាតហ្វូន Android និង Feature phone (ដូច N ចុចពិលជាដើម) ផងដែរ។
តួលេខដ៏ភ្ញាក់ផ្អើលខាងលើ ត្រូវបានក្រុមហ៊ុនអះអាងថា ជាជោគជ័យធំមួយ។ ទូរសព្ទដ៏ពេញនិយមរបស់ HMD ភាគច្រើនមានតម្លៃជាង ៣០០ ទៅ ៤៥០ ដុល្លារអាមេរិក ហើយ Nokia 6.1 ជាស្មាតហ្វូនលក់ដាច់ជាងគេបំផុតនៅទីផ្សារសាកល ចំណែក Nokia 3.1 ក៏លក់ដាច់ល្អដែរ ក្នុងទីផ្សារប្រទេសអាល្លឺម៉ង់។ ដោយឡែក Nokia 8 Sirocco បរាជ័យ ព្រោះខុសការរំពឹងទុករបស់ក្រុមហ៊ុន។
បើទោះលក់ដាក់មែន ប៉ុន្តែអ្វីជាបញ្ហាគឺ អតិថិជនរបស់ HMD ប្រមាណ ៨០% មានអាយុ ៣៥ ឆ្នាំ និងចាស់ជាងនេះ ខណៈក្រុមហ៊ុនទូរសព្ទហ្វាំងឡង់ ចង់ទាក់ទាញអតិថិជនអាយុក្រោម ២០ឆ្នាំ៕
ចុច Like និង See First ដើម្បីទទួលបានព័ត៌មានបច្ចេកវិទ្យាថ្មីមុនគេ...