• 2018-12-07 01:58:32
  • ព័ត៌មាន

កុំច្រឡំ​ឲ្យសោះ ខ្សែ USB-C ដូចគ្នា​តែ លទ្ធផល​បញ្ជូនទិន្នន័យ​អាច​ខុស​គ្នា

  • 2018-12-07 01:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ USB-C អាច​បញ្ជូន​ទិន្នន័យ ថាមពល​ថ្ម រូបភាព សំឡេង បាន​ល្អ​ប្រសើរ ហើយ​មាន​បំពាក់​នៅ​​លើ​ឧបករណ៍​ថ្មីៗ​ជាច្រើន​។ 

USB-C ជា​ប្រភេទ​ខ្សែ​ភ្ជាប់ មិនមែន​ជា Protocol នោះ​ទេ។ Protocol សំដៅ​លើ​អ្វី​ដែល​ខ្សែ​អាច​បញ្ជូន និង​បញ្ជូន​បាន​លឿន​ប៉ុណ្ណា​។ ខ្សែ USB-C ខ្លះ​ជា​ខ្សែ USB 3.1 ជំនាន់​ទី ២ ផ្តល់​ល្បឿន​បញ្ជូន​លឿនទ្វេដង​។ 

ការ​ប្រើ​ខ្សែ USB-C សាក​ថ្ម​ទូរសព្ទ Android នឹង​មិន​លឿន ដូច​ខ្សែ​ដែល​ប្រើ​ជាមួយ External Hard Drive នោះ​ទេ។កាន់​តែ​ស្មុគស្មាញ ពេល​ប្រើ​ដុយ​បំបែក ពី USB-C ទៅ​ប្រភេទ Connector ផ្សេង ដូចជា​រន្ធ​កាស​ជាដើម​។ ដុយ​បំបែក​ផ្តល់​លទ្ធផល​មិន​ស្មើ​គ្នា​នោះ​ទេ ដោយ​ដុយ​បំបែក​ទៅ​រន្ធ​កាស​ភ្ជាប់​ជាមួយ​ទូរសព្ទ​មួយ មិន​ធានា​ថា​អាច​ដំណើរការ​ជាមួយ​ទូរសព្ទ​ក្រុមហ៊ុន​ផ្សេង​នោះ​ឡើយ​។ 

ស្មាតហ្វូន និង​កុំព្យូទ័រ​ជាច្រើន អាច​សាក​ថ្ម​ប្រើ​ខ្សែ​ភ្ជាប់ USB-C ប៉ុន្តែ​ចំនួន​ថាមពល​ដែល​ខ្សែ​អាច​បញ្ជូន អាច​ខុសគ្នា​។ ករណី​ខ្លះ កុំព្យូទ័រ​ត្រូវការ​ថាមពល​ពីរ​ដង​ធៀប​នឹង​តម្រូវការ​របស់​ស្មាតហ្វូន​។ បើសិនជាថាមពល​ថ្ម​បញ្ជូន​ច្រើន​ជាង​សមត្ថភាព​រន្ធ​ភ្ជាប់​អាច​ចែកចាយ អាច​ធ្វើ​ឲ្យ​រន្ធ​លែង​ដំណើរការ​បាន​។ ខ្សែ USB-C ស្រ៊ីន​ចេញ​ពី​ក្រុមហ៊ុន មាន​សមត្ថភាព​រក្សា​តុល្យភាព​ថាមពល​ចូល​បាន​៕ 

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់