• 2018-12-03 13:36:20
  • ផលិតផលថ្មី

តម្លៃ​ក៏​ធូរ ប្រយោជន៍​ក៏​ច្រើន ក្បាល​រ៉ូប៊ីនេ​ប្រែប្រួល​ពណ៌​តាម​សីតុណ្ហភាព​ទឹក

  • 2018-12-03 13:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បាល​រ៉ូប៊ីនេ​ម៉ូឌែល DLAND RC-F03 Water Stream Multicolor LED បាន​ដាក់​លក់​លើ​គេហទំព័រ Amazon ស្ថិត​ក្នុង​តម្លៃ ១០ ដុល្លារ ដោយ​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ទាក់ទង​នឹង​ការ​បម្រែបម្រួល​ពណ៌​ទឹក​ទៅ​តាម​កម្រិត​សីតុណ្ហភាព។

យើង​អាច​ចំណាំ​ទឹក​ក្តៅ​ឬ​ត្រជាក់​បាន​ស្រួល​បំផុត ដោយ​ឧបករណ៍​នេះ​មាន​ភ្ជាប់​អំពូល LED ពិសេស​មិន​ឆ្លង​ទឹក​នៅ​ផ្នែក​ខាង​ក្នុង ប្រសិន​ណា​ទឹក​បង្ហូរ​ជា​ពណ៌​ខៀវ​មាន​ន័យ​ថា​ត្រជាក់ ក្រហម​ស្មើ​ទឹក​ក្តៅ និង​បៃតង​ស្មើ​ទឹក​នៅ​សីតុណ្ហភាព​ធម្មតា។

+​អត្ថប្រយោជន៍​ពិសេសៗ​របស់​ក្បាល​រ៉ូប៊ីនេ DLAND RC-F03:

  • ផលិត​ពី​សមាសធាតុ​ប៉ូលីម៊ែរ ABS សក្ដិសម​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក ផ្ទះ​បាយ​បាន​យ៉ាង​រឹងមាំ
  • ងាយ​ស្រួល​ដំឡើង បញ្ចៀស​បញ្ហា​រលាក​ទឹក​ដល់​ក្មេង
  • ​ប្រសិន​សីតុណ្ហភាព​ទឹក​ក្រោម ៣២ ដឺក្រេ ​ភ្លើង​នឹង​លោត​ពណ៌​ខៀវ ប្រសិន​ចន្លោះ​ពី ៣៣ ទៅ ៤១ ដឺក្រេ​នឹង​លោត​ពណ៌​បៃតង ខណៈ​ចន្លោះ​ពី ៤២ ទៅ ៤៥ ដឺក្រេ​ លោត​ពណ៌​ក្រហម ហើយ​លើស​ពី ៤៦ ដឺក្រេ ​នឹង​ចេញ​ក្រហម​កាន់​តែ​ដិត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់