- 2018-11-16 04:00:00
- ព័ត៌មាន
ទឹកដៃល្អមែន មើលឡើងជក់ចិត្ត វីដេអូហ្គេមនិងកម្មវិធីខ្មែរបង្ហាញនៅ G-Star Game Show
- 2018-11-16 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកដៃល្អមែន មើលឡើងជក់ចិត្ត វីដេអូហ្គេមនិងកម្មវិធីខ្មែរបង្ហាញនៅ G-Star Game Show
ចន្លោះមិនឃើញ
យ៉ាងតិចមានហ្គេមចំនួន ៣៥ មកពី ៧ ប្រទេសផ្សេងគ្នានៅអាស៊ីគឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និង វៀតណាម។ ក្នុងនោះដែរ ក៏មានហ្គេមនិងកម្មវិធីក្នុងស្រុកល្បីៗចំនួនបី របស់ក្រុមអ្នកផលិតហ្គេមខ្មែរ ដែលត្រូវបានអញ្ជើញឲ្យចូលរួមតាំងបង្ហាញស្នាដៃ ក្នុងកម្មវិធីតាំងពិព័រណ៍ហ្គេមដ៏ធំ G-Star Game Show ប្រចាំឆ្នាំ២០១៨។
ហ្គេមល្បីៗបីដែលយកមកតាំងបង្ហាញគឺ Osja AR 2.0 របស់ Sabay Studio, ហ្គេម”Angkor: Rise of Heroes" របស់ Sil Animation និងហ្គេម Osja Village របស់ Osja Studio។
លោក យក់ ស៊ីវ៉ាល់រី ស្ថាបនិកនៃក្រុម Sil Animation បានប្រាប់ថា ចំពោះហ្គេម”Angkor: Rise of Heroes"មិនទាន់បញ្ចប់ការផលិតទាំងមូលនៅឡើយទេ។
#ទស្សនាវីដេអូហ្គេម
លោកត្រូវការបញ្ចូលរូបភាព ភ្លេង សំឡេង Effect តួអង្គ បូករួមជាមួយវប្បធម៌ ក្បាច់គុណ ដែលមានលក្ខណៈជារបស់ខ្មែរច្រើនទៀត ដើម្បីឲ្យមានភាពទាក់ទាញ និងមានលក្ខណៈស្តង់ដារអាចប្រជែងនឹងបរទេសបាន។
ស្ថាបនិកដដែល បន្ថែមថា ទោះជាមិនទាន់ពេញលេញ តែក្នុងកម្មវិធីតាំងពិព័រណ៍ហ្គេមដ៏ធំខាងលើ វីដេអូហ្គេមនេះ និងកម្មវិធី ២ ទៀតរបស់ Osja Studio និង Sabay Osja ទទួលបានការចាប់អារម្មណ៍ពីសំណាក់ developer ប្រទេសដទៃ មិនតិចនាក់ទេ។
ចំពោះហ្គេម Osja Village របស់ Osja Studio ជាប្រភេទហ្គេមស៊ីពណ៌ ដែលអាចឲ្យអ្នកលេង អាចជ្រើសរើសដៃគូបានច្រើនក្នុងពេលតែមួយ(Multi-player) ហើយថែមទាំងអាចលេងលើ Facebook បានទៀតផង។
ចំណែកកម្មវិធី Osja AR 2.0 របស់ Sabay Studio ជាកម្មវិធីមួយដែលធ្វើឲ្យរបស់សិប្បនិមិត្តមួយលេចចេញលើអេក្រង់ទូរសព្ទពិតៗ អំពីវប្បធម៌ខ្មែរដូចជា តួអង្គរបាំក្ងោក តួអង្គស្វាល្ខោនខោល ឬប្រាសាទបុរាណផ្សេងៗ ហើយថែមទាំងអាចថតទុកបានទៀតផង។
#ទស្សនាដំណើរការរបស់ Osja AR ជំនាន់ទី១
G-Star ដែលជាកម្មវិធីជួបជុំដ៏ធំមួយរវាងបណ្ដាអ្នកអភិវឌ្ឍន៍ហ្គេម(Game developer) ល្បីៗនៅកូរ៉េ និងអ្នកអភិវឌ្ឍន៍ហ្គេមទូទាំងពិភពលោក។
ក្នុងនោះដែរ ក៏មានការចូលរួមពីបណ្តាក្រុមហ៊ុនផលិតហ្គេមធំៗនិងល្បីៗជាច្រើនប្រទេសដូចជា កូរ៉េ ចិន ជប៉ុន ថែមទៀតផង។
លើសពីការតាំងពិព័រណ៍ស្នាដៃផលិតហ្គេម កម្មវិធី G-Star នេះក៏មានការលេងកីឡាអេឡិចត្រូនិច (E-Sport) ការតាំងលក់សម្ភារៈហ្គេម និងការប្រកួតហ្គេមផ្សេងៗដូចជា PUBG, Fornite ជាដើម។
កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ១៥ ដល់ ១៧ ខែ វិច្ឆិកាឆ្នាំ ២០១៨ នៅក្នុងមជ្ឈមណ្ឌល (BEXCO Exhibition Center II) ប្រទេសកូរ៉េខាងត្បូង៕