• 2018-11-15 02:45:36
  • ព័ត៌មាន

ទើបប្រកាសលែងជាន់ដែនសិល្បៈ ប្រទះឃើញ ស្ដេចហ្គេម បែកគំនិតមកធ្វើព្រូឡាន

  • 2018-11-15 02:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយប្រកាសលាចេញពីការងារជាអ្នកសិល្បៈមិនទាន់បានប៉ុន្មានផង ស្ដេចហ្គេម ដ៏ល្បីពេញបណ្ដាញសង្គម បែរជាត្រូវគេប្រទះឃើញធ្វើជាព្រូឡានក្រុងនៅតាមបណ្ដោយផ្លូវក្នុងរាជធានីភ្នំពេញ។

ស្គេចហ្គេម កំពុងសម្រួល​ភ្ញៀវលើឡានក្រុង

ចំពោះរឿងរ៉ាវរូបថតបែកធ្លាយនេះ សាមីខ្លួន ស្ដេចហ្គេម បានប្រាប់ Sabayថា លោកមិនមែនផ្លាស់អាជីពពីអ្នកលក់ហ្គេម និងកុំព្យូទ័រមកធ្វើជាព្រូឡានក្រុងនោះឡើយ ដោយវាជាការងារក្រៅម៉ោងដែលលោកទើបតែទទួលបានប៉ុណ្ណោះ។ "ទំនេរៗក៏ឆ្លៀតពេលខ្លះដើម្បីរកលុយបន្ថែមទៅ! ព្រោះជ្រុលតែបោះចោលការងារមួយហើយ ចឹងទាល់តែរកអីថ្មីមកជំនួសកុំឲ្យដាច់លុយ...ហេហេ...។ ណាមួយអាការងារហ្នឹង ក៏ជាចំណែកផ្សព្វផ្សាយពីសេវាឡានក្រុងសាធារណៈដល់បងប្អូនខ្មែរយើងដែរ"។ លោកបន្ថែម។

បុរសវ័យ ៣៥ ឆ្នាំខាងលើ បញ្ជាក់ច្បាស់ៗ រូបទាំងនេះ គឺជាសកម្មភាពថតវីដេអូខ្លីដែលលោកចូលរួមផ្សព្វផ្សាយដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមប្រើប្រាស់សេវាកម្មរថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ ៕ ចង់ដឹងថា ការសម្តែងរបស់ស្ដេចហ្គេម ឡូយយ៉ាងណា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា!

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម