• 2018-11-12 02:00:32
  • ព័ត៌មាន

ពេញ​មួយ​ទិវា​អត់​គូ​ Alibaba អាច​​​លក់​ទំនិញ​បាន​ដល់ ៣០,៨ ពាន់​លាន​ដុល្លារ

  • 2018-11-12 02:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​ជា​ទិវា​អត់​គូ (Singles' Day) ​​ក្នុង​ប្រទេស​ចិន ប្រារព្ធ​ឡើង​ដើម្បី​អបអរ​សាទរ​ដល់​ភាព​នៅ​លីវ។ ក្នុង​ទិវា​នេះ​​មាន​ការ​លក់​ទំនិញ​បញ្ចុះ​តម្លៃ​ពី​ក្រុមហ៊ុន​ជា​ច្រើន​ទាំង​លើ Online និង Offline។

ចំពោះ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba របស់​ Jack Ma បាន​បង្កើត​កំណត់​ត្រា​លក់​ថ្មី​​សម្រាប់​ទិវា​អត់​គូ​នា​ឆ្នាំ ២០១៨​ នេះ ដោយ​រយៈពេល​ ២៤ ម៉ោង​អាច​លក់​ទំនិញ​បាន​សរុប​ ៣០,៨ ពាន់​លាន​ដុល្លារ។

ត្រឹម​តែ​ ១ នាទី​ ​និង ២៥​ វិនាទី​ ដំបូង​ Alibaba អាច​លក់​ទំនិញ​បាន​ ១ ពាន់​លាន​ដុល្លារ ហើយ​រយៈពេល​​ ១ ​ម៉ោង ចំនួន​លក់​បាន​ធ្លាយ​ដល់​ខ្ទង់ ១០ ពាន់​លាន​ដុល្លារ​ លឿន​ជាង​ឆ្នាំ​មុន​ ៥ នាទី ២១ វិនាទី។ គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន​ Alibaba អាច​លក់​ទំនិញ​បាន​ ២៥,៤ ពាន់​លាន​ដុល្លារ​ពី​ទិវា​អត់​គូ​នេះ៕​

​​​ចុចអាន៖

ប្រភព៖ CNBC ប្រែ​សម្រួល៖ សុខហេង

មតិយោបល់