• 2018-11-07 07:08:37
  • ហាងឆេងផលិតផល

Note 9 មួយ​ទឹក​តម្លៃ​ជិត​ស្មើ iPhone XR ថ្មី​ លក់​នៅ​ហាង

  • 2018-11-07 07:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បញ្ចេញ​លក់​កំពូល​ស្មាតហ្វូន​មាន​ប៊ុីច​ត្រកូល​ ​Note ជំនាន់​ទី ៩ គឺ Galaxy Note 9 ដោយ​តម្លៃ​ដាក់​លក់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ៩២៩ ដុល្លារ ទំហំ 128GB និង តម្លៃ ១ ១៥៩ ដុល្លារ សម្រាប់​ទំហំ 512GB។

តម្លៃ Galaxy Note 9 មួយ​ទឹកកំពុង​ដាក់​លក់​តាមហាង៖

  • Galaxy Note 9 ទំហំ 128GB តម្លៃ​ប្រមាណ​ជា ៧៩០ ដុល្លារ
  • Galaxy Note 9 ទំហំ 512GB តម្លៃ​ប្រមាណ​ជា ៩៥០ ដុល្លារ

ហើយ​នេះ​ជាតម្លៃ iPhone XR ថ្មី (មាន​ធានា​ពី​ហាង)៖

  • iPhone XR ទំហំ 64GB តម្លៃ​ប្រមាណ​ជា ៨៩០ ដុល្លារ
  • iPhone XR ទំហំ 128GB តម្លៃ​ប្រមាណ​ជា ៩៥០ ដុល្លារ
  • iPhone XR ទំហំ 256GB តម្លៃ​ប្រមាណ​ជា ១ ០៩០ ដុល្លារ

ជា​មួយ​លក្ខណៈ​ពិសេស​របស់ Galaxy Note 9 មាន​ដូច​ជា​បច្ចេកវិទ្យា Corning Gorilla Glass 5​ ​ប្រភេទ​ ​Super AMOLED​ ​ទំហំ​ ​៦,៤​ ​អ៊ីញ​គែម​តិច​ដែល​បញ្ចេញ​រូប​ប្រមាណ ៨៣,៥១ ភាគរយ​នៃ​ផ្ទៃ​អេក្រង់​ ​អម​នឹង​វិមាត្រ​រូប​ ​២៩៦០x១៤៤០pixel​ ​និង​ដង់ស៊ីតេ​រូប​ ​៥១៦ppi។

កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​ដែល​មួយ​គ្រាប់​មាន​ ​Aperture​ ​f/1.7​ ​និង​មួយ​គ្រាប់​មាន​ ​f/2.4​ ​ហើយ​កាមេរ៉ា​នេះ​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​រូប​ ​Optical Image Stabalizer (OIS) កាមេរ៉ា​មុខ​ ​៨​ ​មេហ្គាភិចសែល​ មាន​ ​Aperture​ ​f/1.7​ ​និង​មាន​បច្ចេកវិទ្យា​ជំនួយ​ពន្លឺ​ពេល​ថត​រូប៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ហាង សៀង លីន, ស្រី ផ្លឹស និង​ហាង សុខ លី។

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

មតិយោបល់