• 2018-11-03 03:40:00
  • ព័ត៌មាន

Apple ដាក់​លក់ iPhone 8 | 8​Plus តម្លៃ​តែ ៤៩៩ ដុល្លារ

  • 2018-11-03 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ដាក់​លក់​ផលិត​ផល iPhone 8 និង iPhone 8 Plus ដែល​ជួស​ជុល​ឡើង​វិញ ក្នុង​តម្លៃ​ត្រឹម​តែ ៤៩៩ ដុល្លារ​ប៉ុណ្ណោះ។

យោង​តាម​ប្រភព​ពី​វិបសាយ​ផ្លូវការ Apple.com ស្មាតហ្វូន iPhone 8 (ជួសជុល​ឡើង​វិញ)ទំហំ 64GB តម្លៃ ៤៩៩ ដុល្លារ​ ចំណែក​ឯ iPhone 8 Plus ទំហំ 64GB តម្លៃ ៥៩៩ ដុល្លារ(មានពណ៏មាស ស និង​ខ្មៅ)។ បើ​គិត​តាម​ទីផ្សារ​ធម្មតា​ពេល​ទិញ​ថ្មី​ អ្នក​អាច​ចំណេញ​បាន ១០០ ដុល្លារ(ទីផ្សារ​បរទេស)។

​យុទ្ធសាស្ត្រ​ជួសជុល​ស្មាតហ្វូន​ជំនាន់​ចាស់​របស់​ Apple ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​គាំទ្រ ត្បិត​ថា ​អ្នក​ដែល​មិន​សូវ​មាន​លទ្ធភាព​ដេញ​ស៊េរី​ក៏​អាច​ប្រើ​បាន​ដែរ ថែម​ទាំង​មាន​ការ​ធានា​រយៈពេល​មួយ​ឆ្នាំ​ពី Apple Care+ ការ​ថែទាំ និង​ដាក់​ថ្ម​ថ្មី​ឲ្យ​ថែម​ទៀត​ផង។

ដូច​នេះ បើ​អ្នក​មិន​ទាន់​មាន​លុយ​គ្រប់ អាច​ទិញ iPhone X, XR ឬ iPhone Xs Max អាច​ងាក​មក​គិត​គូរ​iPhone ជួស​ជុល​ឡើង​វិញ​នេះ​បាន។ សម្រាប់ link កម្ម៉ង់​ទិញ អាច​រក​បាន​នៅ​ទៅ​ទីនេះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់