- 2018-10-25 04:07:58
- ព័ត៌មាន
បើអ្នកដឹងថាកុំព្យូទ័រ "គម្ពីរ" មានអេក្រង់ប្រភេទនេះ អ្នកនឹងពេញចិត្តស្ដូកហ្មង!
- 2018-10-25 04:07:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកដឹងថាកុំព្យូទ័រ "គម្ពីរ" មានអេក្រង់ប្រភេទនេះ អ្នកនឹងពេញចិត្តស្ដូកហ្មង!
ចន្លោះមិនឃើញ
ក្រោយដាក់ឱ្យធ្វើតេស្តក្នុងព្រឹត្តិការណ៍បាខេមអាស៊ានថ្មីៗនេះ កុំព្យូទ័រស្នាដៃកូនខ្មែរ "គម្ពីរ" ទទួលបាបការចាប់អារម្មណ៍ច្រើន ជាពិសេសរៀងដ៏ស្ល៊ីម និង Software របស់វា។
បន្ថែមលើនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ"គម្ពីរ" មានបំពាក់អេក្រង់ "អាំងតេក្លែរ" មាន Resolution ខ្ពស់ គ្មានចំណាំងប្លាត ឬកុងពន្លឺ ដូចកុំព្យូទ័រនិងទូរសព្ទមួយចំនួននោះឡើយ ពេលត្រូវពន្លឺថ្ងៃ។ នេះបើតាមលោក ធុល រិទ្ធី សហស្ថាបនិកក្រុមហ៊ុន SmallWorld អ្នកបង្កើតកុំព្យូទ័រគម្ពីរ ប្រាប់មកកាន់ Sabay។
លោក រិទ្ធី បន្តថា៖ "កុំព្យូទ័រផ្សេង ពេលយើងបើកមក វាចាំងភ្នែកយើង ប៉ុន្តែស្រ្កីនអាំងតេក្លែរនេះ ពេលយើងបើកមកក៏វាអត់មានចំណាំងប្លាតទេ"។
កុំព្យូទ័រយួរដៃជំនាន់ទីមួយ "គម្ពីរ" ដែល Software របស់វាផលិតដោយកូនខ្មែរ Hardware ផលិតដោយក្រុមហ៊ុនបរទេសធំៗ និងតម្លើងនៅចិននេះ បាននាំដឹកជញ្ជូនមកដល់កម្ពុជាហើយ កាលពីពេលថ្មីៗកន្លងទៅ ពោលគឺមានចំនួន ១ ០០០ គ្រឿង។
បើតាមលោក ធុល រិទ្ធី កុំព្យូទ័រនេះនឹងត្រូវប្រគល់ជូនអ្នកដែលបានបញ្ជាទិញ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ ខាងមុខ ហើយលោកមានសុទិដ្ឋិនិយមដែរថា ក្រុមហ៊ុននឹងលក់អស់នៅចុងឆ្នាំនេះតែម្ដង។ ក្រោយទទួលបានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រច្រើន លោក រិទ្ធី ក៏គ្រោងទិញម៉ាស៊ីនផលិត Motherboard ផងដែរ ដើម្បីបង្កើនភាពងាយស្រួល ហើយយ៉ាងយូរបំផុតនៅខែ មករា ឆ្នាំ ២០១៩៕
អត្ថបទពាក់ព័ន្ធកុំព្យូទ័រគម្ពីរ