- 2018-10-22 04:36:27
- ព័ត៌មាន
ស្ថាបនិកកុំព្យូទ័រគម្ពីរ នឹងចាយ ៥ ម៉ឺនដុល្លារ ទិញម៉ាស៊ីនផលិត Motherboard ខ្លួនឯង
- 2018-10-22 04:36:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិកកុំព្យូទ័រគម្ពីរ នឹងចាយ ៥ ម៉ឺនដុល្លារ ទិញម៉ាស៊ីនផលិត Motherboard ខ្លួនឯង
ចន្លោះមិនឃើញ
សហស្ថាបនិក SmallWorld លោក ធុល រិទ្ធី មានសុទិដ្ឋិនិយមខ្ពស់ថា កុំព្យូទ័រ "គម្ពីរ" ១ ០០០ ពាន់គ្រឿងរបស់លោក នឹងលក់ដាច់អស់នៅត្រឹមចុងឆ្នាំ២០១៨ ហើយនៅឆ្នាំក្រោយ លោកនឹងចំណាយប្រាក់ ៥ប្រហែល ៥ ម៉ឺនដុល្លារអាមេរិក ទិញម៉ាស៊ីនផលិត Motherboard ECBA ដោយខ្លួនឯងតែម្ដង។
បើតាមការឱ្យដឹងពីលោក រិទ្ធី យ៉ាងយូរត្រឹមខែមករា ឆ្នាំ២០១៩ ខាងមុខ លោកនឹងទិញម៉ាស៊ីននេះ មកដាក់ក្នុងការិយាល័យរបស់លោក ដើម្បីបង្កើនភាពងាយស្រួល និងទំនុកចិត្ត។
"យើងនឹងធ្វើ Hardware Motherboard ហ្នឹងដោយខ្លួនឯង ដោយសារយើងធ្វើ Software ខ្លួនឯងហើយ ...អ្វីដែលយើងត្រូវទិញដូចជា ស្រ្កីន, Case, Keboard ដែលយើងធ្វើអត់កើត។ យើងធ្វើអ្វីដែលសំខាន់ជាងគេ គឺ Motherboard ហើយយើងសរសេរ Software ដាក់ក្នុង Motherboard ខ្លួនឯង"។
តាមការបន្ថែមរបស់បុរសសក់រួញ ក្នុងកម្មវិធី បាខេមអាស៊ាន ឆ្នាំ ២០១៨ នីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បើ Motherboard និង Software ផលិតដោយក្រុមហ៊ុនលោក ដំណើរដើរល្អហើយ នោះនឹងគ្មានអ្នកណា អាច Hack បានទេ៕
អត្ថបទផ្សេងទៀត