• 2018-10-19 09:40:25
  • ព័ត៌មាន

ស្អែកកុំខាន! ទៅជួបជើងខ្លាំងIT លោក Mike លម្អិតពីចំណុចខ្វះខាតក្នុងវិស័យបច្ចេកវិទ្យាឌីជីថលកម្ពុជា

  • 2018-10-19 09:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បច្ចេកវិទ្យា​ព័ត៌មាន​នៅ​កម្ពុជា​បច្ចុប្បន្ន​​នៅ​មាន​ចន្លោះ​ខ្វះ​ខាត និង​នៅ​ឆ្ងាយ​ពី​ស្តង់ដារ​អន្តរជាតិ​របស់​បណ្តាល​ប្រទេស​អភិវឌ្ឍ​ខ្លាំង​ដោយ​សារ Developer ខ្មែរ​យើង​ភាគ​ច្រើន​មើល​រំលង​Test Driven Deployment»។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក​ Mike Gartner ដែល​ជា​ប្រធាន​នាយក​ប្រតិបត្តិ (COO) នៃ​ក្រុមហ៊ុន Sabay ដែល​ជា​ជើង​ខ្លាំង​ITមួយ​រូប​មាន​បទពិសោធន៍​យូរ​ឆ្នាំ​ក្នុង​វិស័យ​នេះ និង​នៅ​ពី​ក្រោយ​ការ​រីក​ចម្រើន​ឆាប់​រហ័ស​របស់​ក្រុមហ៊ុន​ឌីជីថល Sabay។

លោក​បន្ថែមថា៖ «នៅ ​Sabay យើង​ប្រើ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ​ Test Driven Deployment នេះ​ឯង ដែល​ជា​ដំណោះស្រាយ​មួយ​​ជួយ​យើង​បាន​ច្រើន​លើស​លប់​ក្នុង​ការ​កាត់​បន្ថយ​កំហុស​បច្ចេកទេស​(coding) ហើយ​អាច​ធ្វើ​ការ​បាន​លឿន​លើ Programming។ តែ​គួរ​ឲ្យ​ស្តាយ​នៅ​កម្ពុជា​ភាគច្រើន​មិន​ប្រើ​វិធីសាស្ត្រ​នេះទេ​​ ដែល​មានន័យថា​យើង​កំពុង​ខាតបង់​ផលិតភាព​​​ការងារ និង​ពេលវេលា​យ៉ាង​ច្រើន​ ធ្វើ​ការងារ​មួ​យ​ចំនួន​ដែល​តាម​ពិត​ទៅ​យើង​អាចធ្វើ​វា​បាន​រហ័ស​ជាង​នេះ»។

លោក​បន្ត​ថា៖ «យើង​ក៏​កំពុង​ប្រើ​ DevOps ដើម្បី​ជួយ​ពន្លឿន និង​សម្រេច​ការងារ​យើង​ឲ្យ​បាន​ឆាប់រហ័សនិង​មានប្រសិទ្ធភាពខ្ពស់​ ជាក់​ស្តែង​យើង​អាច​ Deploy ​កម្មវិធី​ថ្មីៗ បាន​ច្រើន ក្នុង​១ថ្ងៃ​​ដោយ​សារ​យើង​​​មាន​ប្រព័ន្ធ​ រត់​ធ្វើតេស្ត​កូដ​ដោយ​ស្វ័យ​ប្រវត្តិ។ ដូច្នេះហើយ​យើង​ចំណាយ​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ដែល​ខ្លះ​បើ​គ្មាន​កម្មវិធី​នេះ​អាច​ត្រូវ​ចំណាយ​ពេល​រាប់​ថ្ងៃ​ដើម្បី​សម្រេច​ការងារ​មួយ​បាន អីចឹង​ហើយ​មាន​ពេល​វេលា​ច្រើន​ដើម្បី​ផ្ដោត​លើក​ការ​បង្កើត​គម្រោង​ថ្មីៗ​ ល្អៗ​ថែម​ទៀត»។

ចង់​ស្វែង​យល់​បន្ថែម​ពី​ចំណុច​នេះ​ កុំ​ខាន​ឲ្យសោះ​ ទៅ​ជួប Mike ដោយ​ផ្ទាល់​នៅ Barcamp ថ្ងៃសៅរ៍ វេលា​ម៉ោង ៤រសៀល​ស្អែក​ទាំងអស់​គ្នា​។

ដូច្នេះ​កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​ណា!

អត្ថបទ​៖ ដេត​ លីដា

មតិយោបល់