- 2018-10-20 00:40:00
- ព័ត៌មាន
លោក Jack Ma ដាក់មួយម៉ាត់៖ ខ្ញុំស្អប់ការជួលមនុស្សជំនាញមកធ្វើការ
- 2018-10-20 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Jack Ma ដាក់មួយម៉ាត់៖ ខ្ញុំស្អប់ការជួលមនុស្សជំនាញមកធ្វើការ
ចន្លោះមិនឃើញ
“ខ្ញុំស្អប់ការជួលមនុស្ស ដែលជាអ្នកជំនាញ ព្រោះគ្មានអ្នកជំនាញទេក្នុងលោកនេះ"។ ពួកគេគ្រាន់តែជំនាញម្សិលមិញប៉ុណ្ណោះ គ្មានមនុស្សណាអស្ចារ្យឡើយ"។ នេះជាការលើកឡើងរបស់លោក Jack Ma។
ច្បាប់រើសបុគ្គលិករបស់ស្ថាបនិក Alibaba លោក Jack Ma គឺមិនជួលមនុស្សអស្ចារ្យ និងជាអ្នកជំនាញ។ ច្បាប់នេះបានកើតឡើង នៅពេលលោកចាប់ផ្ដើមបើក Alibaba ក្នុងទំហំទឹកប្រាក់ ៥ លានដុល្លារ។ កំហុសររបស់លោកកាលណោះ គឺបានជួលអនុប្រធានជាច្រើន មកពីក្រុមហ៊ុនផ្សេងគ្នា។ ថ្ងៃមួយអនុប្រធានទីផ្សារម្នាក់ បានមកជួបលោក ហើយឱ្យ "គម្រោងស្នើសុំ ឬ Proposal” ហើយនិយាយថា នេះជាគម្រោងទីផ្សារអាជីវកម្មរបស់យើង។
លោក Ma ប្រាប់ថា គម្រោងនោះត្រូវការប្រាក់វិនិយោគ ១២ លានដុល្លារ ជាការវិនិយោគមួយខ្ពស់ ប៉ុន្តែក្រុមហ៊ុនអាចរ៉ាប់រងបាន។ បន្ទាប់មកបុគ្គលិករូបនោះ បានសារភាពថា លោកមិនដែលធ្វើផែនការ ឬគម្រោងអាជីវកម្មក្រោម ១០ លានដុល្លារឡើយ។
លោក Ma បានតបថា៖ "វាមិនមែនជាកំហុសរបស់អ្នទេ វាជាកំហុសរបស់ខ្ញុំ"។ ការសម្រេចចិត្តជួលពួកគេ របស់ប្រធានប្រតិបត្តិ Alibaba ដដែលនេះ ប្រៀបដូចជាយកម៉ាស៊ីនយន្តហោះ Boeing 747 បំពាក់លើរថយន្តត្រាក់ទ័រអ៊ីចឹង។ បានន័យថា ក្រុមហ៊ុនដែលទើបតែដំណើរការសោះ ប៉ុន្តែការចំណាយលើគម្រោង គឺកប់ក្ដោង។
លោកថា គ្មានមនុស្សណាអស្ចារ្យទេ នៅលើលោកនេះ។ អ្វីដែលលោកចង់បាន គឺផ្ដើមរើសបុគ្គលិកដែលត្រៀមខ្លួនរួចរាល់ ដើម្បីរៀននិងមិនខ្លាចបង្កើតកំហុស៕