- 2018-10-18 06:22:22
- ព័ត៌មាន
ឃឹម សុជាតិ ពីបុគ្គលិក ITធម្មតាម្នាក់ ក្លាយជាវិស្វករប្រព័ន្ធបច្ចេកវិទ្យាដ៏ជំនាញកាន់ Server ឲ្យក្រុមហ៊ុនឌីជីថលធំមួយ
- 2018-10-18 06:22:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃឹម សុជាតិ ពីបុគ្គលិក ITធម្មតាម្នាក់ ក្លាយជាវិស្វករប្រព័ន្ធបច្ចេកវិទ្យាដ៏ជំនាញកាន់ Server ឲ្យក្រុមហ៊ុនឌីជីថលធំមួយ
ចន្លោះមិនឃើញ
«រៀន IT បើមិនសង្វាតប្រឹងរកបទសោធន៍ការងារទេ អាចពិបាក ទី១ រៀនមិនចេះពិតប្រាកដ ទី២ នឹងពិបាករកការងារធ្វើបំផុតក្រោយបញ្ចប់ការសិក្សា។ សម្រាប់ខ្ញុំ ដោយសារតែបានចេញធ្វើការតាំងពីនៅរៀនឆ្នាំទី៣ ធ្វើឲ្យខ្ញុំស្គាល់ច្បាស់ពីដុងខ្លួនក្នុងវិស័យនេះ នឹងប្រឹងសម្រួចវារហូតមានការងារមួយដែលខ្លួនស្រលាញ់ចូលចិត្តធ្វើដូចបច្ចុប្បន្ន»។ នេះជាការលើកឡើងរបស់យុវជន វ័យ ៣០ឆ្នាំ ឃឹម សុជាតិ ដែលបានបញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន (Information Technology) នៅមហាវិទ្យាជាតិគ្រប់គ្រងឆ្នាំ២០១០ និងសន្សំបានបទពិសោធន៍រឹងមាំក្នុងវិស័យដ៏ស្មុគស្មាញនេះជាង១០ឆ្នាំ ហើយបច្ចុប្បន្នកំពុងកាន់ការធំក្នុងមុខតំណែង វិស្វករប្រព័ន្ធបច្ចេកវិទ្យា (System Infrastructure) នៅក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Sabay Digital Corp។
ចាប់ផ្តើមការងារដំបូងពីបុគ្គលិក IT ធម្មតាម្នាក់នៅក្រុមហ៊ុនមួយ សព្វថ្ងៃការងារសុជាតិ គឺមើលខុសត្រូវត្រួតពិនិត្យ និងថែទាំ Data Center និង server Infrastructure ទាំងមូលឲ្យក្រុមហ៊ុន Sabay ដោយលោកត្រូវត្រួតពិនិត្យ និងធានាថាប្រព័ន្ធទាំងនេះដំណើរការបានល្អជាប្រចាំ។ លោកបញ្ជាក់បន្ថែមថា៖ «គេមើលមកអាចថាខ្ញុំកំពុងធ្វើការងារលំបាក រកពេលទំនេរគ្មាន តែខ្ញុំពេញចិត្ត ព្រោះការងារនេះទាមទារជំនាញឯកទេសមួយលើសពីកម្រិត IT ធម្មតាធ្វើបាន ដែលខ្ញុំខ្លួនឯងយល់ថានេះជាការវិវឌ្ឍវិជ្ជមានមួយក្នុងអាជីពរបស់ខ្ញុំ»។
«មួយវិញទៀតធ្វើការងារនៅ Sabay យើងមានក្រុមការងាររឹងមាំ និងបរិយាកាសការងារល្អ ហើយខ្ញុំតែងទទួលបានការបណ្តុះបណ្តាល Update ចំណេះដឹង សម្រួចជំនាញឲ្យកាន់តែប្រសើរពីមួយពេលទៅមួយពេល ដែលនេះក៏ជាកត្តាចម្បងមួយទៀតធ្វើឲ្យខ្ញុំរីករាយនឹងការងារបច្ចុប្បន្ន»។
ចំពោះការយល់ឃើញរបស់យុវជនមានទេពកោសល្យរូបនេះ ពាក់ព័ន្ធនឹងវិស័យព័ត៌មានវិទ្យាបច្ចុប្បន្ននៅកម្ពុជា លោកថាពិតជារីកចម្រើនឆាប់រហ័ស ហើយកំពុងត្រូវការអ្នកមានជំនាញខ្លាំងបន្ថែមទៀតដើម្បីបំពេញការងារក្នុងវិស័យនេះ។ ដូច្នេះលោកក៏ឆ្លៀតណែនាំឲ្យអ្នកជំនាន់ក្រោយដែលកំពុងរៀន ITទាំងអស់សូមចេះចាប់យកឱកាសផ្សេងៗដើម្បីអភិវឌ្ឍន៍ខ្លួនទៅថ្ងៃអនាគត កុំទុកពេលធ្វើរឿងមិនបានការ ដោយគួរតែចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ស្វែងយល់ឲ្យបានស៊ីជម្រៅពីការវិវឌ្ឍនៃវិស័យ ITរបស់ពិភលោក សំខាន់ត្រូវចេះកំណត់គោលដៅជីវិត និងពង្រឹងជំនាញឯកទេសខ្លួនឲ្យបានរឹងមាំដូចពាក្យចាស់ពោលថា«ចេះប្រាកដ លុយរត់រក»។
បើសិនប្រិយមិត្ត ចង់ដឹងពីវិស័យ ឌីជីថល កាន់តែទូលំទូលាយ សូមកុំភ្លេចចូលរួមកម្មវិធី Barcamp Asean 2018 ប្រធានបទ “Powering Your Future in Digital Era" នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃសៅរ៍-អាទិត្យ ទី ២០-២១ តុលា ២០១៨ នេះ។ ប្រជុំដោយវាគ្មិន ៧៥ រូបជាតិ និងអន្តរជាតិ ចែករំលែកចំណេះដឹងប្រធានបទ ៨០ ខុសៗគ្នា។
ពិសេស នៅថ្ងៃសៅរ៍ ម៉ោង ៤ រសៀល លោក Mike Gartner ដែលជាប្រធាននាយកប្រតិបត្តិ (COO) មានបទពិសោធន៍យូរឆ្នាំនៃក្រុមហ៊ុន Sabay នឹងធ្វើបទបង្ហាញលើប្រធានបទ Software Development and Deployment"។
ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នាណា!