- 2018-10-16 07:29:42
- ព័ត៌មាន
មកដឹងចំណុចខ្លាំង Huawei Mate 20/20 Pro ប្រកាសចេញយប់នេះ
- 2018-10-16 07:29:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងចំណុចខ្លាំង Huawei Mate 20/20 Pro ប្រកាសចេញយប់នេះ
ចន្លោះមិនឃើញ
Huawei នឹងបង្ហាញចេញស្មាតហ្វូនកំពូលចុងក្រោយម៉ូដែល Mate 20 និង 20 Pro ប្រចាំឆ្នាំ ២០១៨ នៅវេលាម៉ោង ៨ យប់នេះ លើឆាកអន្តរជាតិនាទីក្រុងឡុងដុង។
ត្បិតថាមិនទាន់ប្រកាសចេញជាផ្លូវការ ប៉ុន្តែរយៈពេលកន្លងមកទៅដំណឹងចចាមអារ៉ាមជុំវិញស្មាតហ្វូនទាំងពីរ ត្រូវបានគេបញ្ចេញជាហូរហែ។ ខាងក្រោមនេះជាចំណុចពិសេសៗមួយចំនួនរំពឹងថាមានលើ Mate 20/20 Pro ៖
ស្មាតហ្វូនទាំងពីរនឹងមានរូបរាងមិនខុសពី Mate 10/10 Pro ដែលចេញពីឆ្នាំទៅប៉ុន្មាននោះទេ ប៉ុន្តែមានផ្ទៃអេក្រង់លាតពេញទីធំជាងមុន ជាមួយការបន្ថែមក្បាលឆក។ Mate 20 Pro នឹងមានបំពាក់អេក្រង់ OLED រាងកោង ខណៈដែល Mate 20 មានបំពាក់អេក្រង់ LCD ផ្ទៃរាបស្មើ។ ក្រោមផ្ទៃអេក្រង់ Mate 20 Pro នឹងមានបំពាក់ទ្រនាប់ស្កេនម្រាមដៃយ៉ាងពិសេសទៀតផង ចំណែក Mate 20 មានទ្រនាប់ស្កេននៅខ្នងខាងក្រោយ។
Huawei បានបញ្ជាក់ថា Mate 20/20 Pro នឹងជាស្មាតហ្វូនដំបូងគេរបស់ខ្លួនមានប្រើប្រាស់បន្ទះឈីប Kirin 980 ទំហំ ៧ ណាណូម៉ែត្រ ដែលសន្សំសំចៃថាមពល និងផ្ដល់ប្រតិបត្តិការលឿនជាងមុន។ Mate 20 មានជម្រើស RAM ទំហំ ៤ GB, ៦ GB និង ៨ GB អមនឹងអង្គផ្ទុកទំហំ ៦៤ GB ឬ ៥១២ GB។ ចំណែក Mate 20 Pro មាន RAM ទំហំ ៦ GB ឬ ៨ GB អមនឹងអង្គផ្ទុកទំហំ ១២៨ GB ឬ ៥១២ GB។
ស្មាតហ្វូនទាំងពីរអាចទ្រាំទ្រនឹងការសាកថ្មឆាប់ពេញកម្លាំង ៤០ វ៉ាត់ ដោយ Mate 20 មានថ្មទំហំ ៤០០០ mAh និង Mate 20 Pro មានថ្មទំហំ ៤២០០ mAh។
កាមេរ៉ា ៣ គ្រាប់នឹងលេចវត្តមានលើស្មាតហ្វូនទាំងពីរ។ ជាមួយការប្រើបន្ទះឈីប Kirin 980 អាចជួយឲ្យកាមេរ៉ាលើ Mate 20/20 Pro មានសមត្ថភាព Zoom ចូលបានរហូតដល់ ៥ ដង ដោយមិនខូចគុណភាព ហើយក៏ជួយបង្កើនសមត្ថភាពថតរូបក្នុងទីងងឹតទៀតផង។
Huawei បានបង្ហើបខ្លះៗពី Mate 20X ដែលទំនងជាប្រភេទទូរសព្ទសម្រាប់លេងហ្គេម ដោយអាចរក្សាកម្ដៅបានល្អ និង លេងហ្គេមបានកាន់តែយូរ។ ដំណឹងអំពីទូរសព្ទ Gaming នេះមានមិនច្រើននោះទេ។
បញ្ជាក់ថាការផ្សាយផ្ទាល់កម្មវិធីប្រកាសចេញ Huawei Mate 20/20 Pro អាចទស្សនាបានលើគណនី YouTube ផ្លូវការរបស់ Huawei ដោយកម្មវិធីនឹងចាប់ផ្ដើមពីវេលាម៉ោង ៨ យប់ថ្ងៃទី ១៦ តុលានេះ។ លើ Page Sabay News Technology ក៏នឹងមានការផ្សាយបន្តផ្ទាល់ជូនប្រិយមិត្តទស្សនាផងដែរ ដូចនេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕
ចុចអាន៖