- 2018-10-05 12:05:50
- ផលិតផលថ្មី
ចាយត្រឹម ៣៤៩ ដុល្លារ បានកាន់ Nokia 7.1 លក្ខណៈសម្បត្តិខ្លាំងមិនចាញ់គូប្រជែងឯទៀត
- 2018-10-05 12:05:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាយត្រឹម ៣៤៩ ដុល្លារ បានកាន់ Nokia 7.1 លក្ខណៈសម្បត្តិខ្លាំងមិនចាញ់គូប្រជែងឯទៀត
ចន្លោះមិនឃើញ
ទន្ទឹមនឹងស្មាតហ្វូនធុនកណ្តាលថ្លៃខ្ទង់ ៣០០ – ៥០០ ដុល្លារកំពុងត្រូវប៉ាន់ពីសំណាក់អតិថិជន ក្រុមហ៊ុន HMD Global ក៏សម្រេចចេញផ្សាយនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូឌែល Nokia 7.1 ជាផ្លូវការ។ ស្ថិតក្នុងតម្លៃចាប់ពី ៣៤៩ ដុល្លារ ឡើងទៅ ក៏នឹងចាប់មាន Pre-Order ជាបន្តបន្ទាប់នៅតំបន់អឺរ៉ុបតាមរយៈគេហទំព័រ Amazon, Best Buy ឬ B&H មុនទំនិញទទួលបាននាថ្ងៃទី ២៨ តុលាសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
ម៉ូឌែល 7.1 ជាស្មាតហ្វូនដំបូងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ PureDisplay អាចបម្លែងនូវកម្រិតរូបភាពHDR លើអេក្រង់ឆកទំហំ ៥,៨៤ អ៊ីញ គាំទ្រ HDR10 និងបម្លែងពី SDR ទៅ HDR។ បំពាក់ដោយឈីប Qualcomm Snapdragon 636 ដំណើរការលើ RAM ទំហំ 3/4GB គួបផ្សំកាមេរ៉ាភ្លោះក្រោយ 12MP+5MP មានមុខងារ Bothie អាចថតរូបក្រោយនិងមុខក្នុងពេលតែមួយ ផលិតឡើងដោយក្រុមហ៊ុន ZEISS Optics។
រត់លើ Android Oreo ជំនាន់ក្រោយចេញពីប្រអប់ស្រាប់ ប៉ុន្តែអ្នកក៏នៅមានឱកាសដំឡើងទៅ Android Pie នាខែវិច្ឆិកាបាន ពោលគឺនឹងទទួលស្វាគមន៍មុខងារពិសេសប្លែកភ្នែកជាច្រើន។ ស្ថិតក្នុងទំហំថាមពលថ្ម ៣ ០៦០mAh សម្រាប់ Nokia សេរ៊ីឆ្នាំ ២០១៨ នេះប្រើរន្ធសាក USB-C ហើយក៏មិនបាច់ព្រួយដោយបន្តមានរន្ធកាសទំហំ ៣,៥ ម.ម ដដែល។
ស្ថិតក្នុងជម្រើសពណ៌ខៀវ (Gloss Midnight Blue) និងប្រផេះ (Gloss Steel) សម្រាប់ទីផ្សារអង់គ្លេសទំហំ 32GB តម្លៃ ៣១៩ អឺរ៉ូ ឬ 64GB តម្លៃ ៣៤៩ អឺរ៉ូ ស្របពេលទីផ្សារអាមេរិកមានតែជម្រើស 64GB ថ្លៃ ៣៤៩ ដុល្លារ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: