• 2018-10-04 12:41:48
  • ផលិតផលថ្មី

បើ​គិត​ថា 4K មិន​ស្កប់ នេះ​ឆែក​មើល​បាន​តម្លៃ​ទូរទស្សន៍ 8K ទំហំ ៨៥ អ៊ីញ​ពី Samsung

  • 2018-10-04 12:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung បាន​ប្រកាស​នូវ​ទូរទស្សន៍ QLED 8K កាល​ពី​ខែ​សីហា រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ប្រភេទ Smart TV ម៉ូឌែល Q900 ទំហំ ៨៥ អ៊ីញ​មួយ​នេះ បើក​ឲ្យ​កុម្ម៉ង់​ទិញ​ជា​ផ្លូវការ​ហើយ​នូវ​តម្លៃ ១៥ ០០០ ដុល្លារ

ពុំ​មាន​ការ​បង្ហើប​ច្បាស់​ជុំវិញ​តម្លៃ​ជម្រើស ៦៥ អ៊ីញ ៧៥ អ៊ីញ និង ៨២ អ៊ីញ ប៉ុន្តែ​ធុន​ខ្ពស់ ៨៥ អ៊ីញ​ជាក់​ច្បាស់​នឹង​អាច​ទៅ​ដល់​ដៃ​អតិថិជន​នា​ថ្ងៃ​ទី ២៨ ​តុលា។ ជាមួយ​មុខងារ 8K AI Upscaling បំពាក់​ដោយ​អង្គ​គណនា Quantum Processor 8K ជួយ​ពង្រឹង​គុណភាព​រូប​និង​កម្រិត​ច្បាស់​កាន់​តែ​ដិត​ល្អ​ជាង​មុន។

បន្សំ​នឹង​មុខងារ Ambient Mode ដូច​មាន​លើ​ត្រកូល QLED TV ជំនាន់​មុន​របស់ Samsung អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ធ្វើ​ការ​ចាប់​យក​រូបភាព​ឬ​ចន្លោះ​នៅ​ខាង​ក្រោយ​ផ្ទៃ​ទូរទស្សន៍ មក​តាំង​បង្ហាញ​ជា​ផ្ទៃ​ថ្លា​ឆ្លុះ​ចេញ​លើ​អេក្រង់។

សម្រាប់​តម្លៃ​នេះ​បើ​ធៀប​នឹង​ប្រភេទ​ QLED 4K TV នៃ​ស្លាកយីហោ​ដដែល ហាក់​មាន​ភាព​ទាប​ជាង​គ្នា​ចន្លោះ​ពី ១ ៦០០ ទៅ ៥ ៣០០ ដុល្លារ ទាំង​ដែល​មុខងារ​ទាំង​អស់​អាច​ប្រើប្រាស់​បាន​ដូច​គ្នា ខុស​ត្រឹម​កម្រិត​បង្ហាញ ជា​ហេតុផល​ល្មម​ឲ្យ​អតិថិជន​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ The Verge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់