• 2018-10-03 02:56:59
  • ព័ត៌មាន

ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ប្រូម៉ូសិន​អស់​ស្ទះ ៣០% ពី Toyota យក​ឡាន​ទៅ​ធ្វើ​សេរី

  • 2018-10-03 02:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​អបអរ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្រុមហ៊ុន Toyota បាន​ប្រកាស​បញ្ចេញ​កម្មវិធី​ពិសេស គឺ The Mystery Service Box ដោយ​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​ចាប់​ពី ៥-៣០% ដល់​គ្រប់​អតិថិជន​ទាំង​អស់ ដោយ​មិន​មាន​ការ​បែងចែក​សម្រាប់​អ្នក​ទិញ​ឡាន​ថ្មី​ពី​ក្រុមហ៊ុន​ឡើយ។ សេវាកម្ម​ទាំង​នោះ​មាន​ដូចជា៖

  • ចំពោះ​សេវាកម្ម​ថែទាំ (ប្ដូរ​ប្រេង​ម៉ាស៊ីន) នឹង​អាច​ទទួល​បាន​ការ​ចាប់​យក​ប័ណ្ណ​បញ្ចុះ​តម្លៃ​ពី ៥-៣០%
  • រីឯ​ការ​ផ្លាស់​ប្ដូរ​គ្រឿង​បន្លាស់​សុទ្ធ ១០០% (សម្រាប់​សេវាកម្ម​ជួសជុល​ទូទៅ តោន និង​បាញ់​ថ្នាំ) នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០%

លោក ដោ ទិវា អ្នក​គ្រប់គ្រង​ផ្នែក​សេវាកម្ម​អតិថិជន Toyota បាន​និយាយ​ថា កម្មវិធី​នេះ នឹង​មាន​សុពល​ភាព​ទាំង​នៅ​ភ្នំពេញ បាត់ដំបង និង​សៀមរាប ហើយ​មិន​ចំពោះ​តែ​អ្នក​ជិះ​ឡាន​ទិញ​ពី​ក្រុមហ៊ុន​នោះ​ឡើយ អ្នក​ទិញ​ពី​ហ្គារ៉ាស​ខាង​ក្រៅ​ក៏​អាច​ទទួល​បាន​ដែរ ឲ្យ​តែ​ប្រើប្រាស់​រថយន្ត​ម៉ាក Toyota និង Lexus។

លោក ទិវា ក៏​បាន​បញ្ជាក់​ពី​ចំណុច​ពិសេស​នៃ​យានដ្ឋាន​ដែល​ទទួល​ស្គាល់​ពី​រោងចក្រ Toyota ផ្ទាល់​នេះ​ថា៖ "ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ជាក់​ស្ដែង ជា​ទូទៅ​ពេល​យើង​ទៅ​ប្ដូរ​ប្រេង​នៅ​ហ្គារ៉ាស​ក្រៅ គេ​គ្រាន់​តែ​ចាក់​ប្រេង​ចាស់ ដាក់​ប្រេង​ថ្មី តែ​នៅ​យើង​វិញ យើង​ហៅ​ថា​ជា​សេវាកម្ម​ថែទាំ ដោយ​ពិនិត្យ​មើល​ប្រព័ន្ធ​សុវត្ថិភាព​ជាង ៣០ចំណុច​បន្ថែម​ទៀត​ដោយ​ឥតគិតថ្លៃ ហើយ​គ្រឿង​បន្លាស់​យើង​ទាំង​អស់​គឺ​សុទ្ធ ហើយ​មាន​ធានា​ពី​ក្រុមហ៊ុន​ទៀត សូម្បី​តែ​ជាង​ក៏​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ជប៉ុន​ដែរ"។

ចង់​ដឹង​កាន់​តែ​លម្អិត​ពី​ប្រូម៉ូសិន​ពិសេស​ក្នុង​ឱកាស​ភ្ជុំ​នេះ អាច​ទាក់​ទង​បន្ថែម​តាម​រយៈ៖

អត្ថបទ៖ វិទូ

មតិយោបល់