- 2018-09-30 08:25:00
- ព័ត៌មាន
បើស្រលាញ់ Hero 7 តោះមកដឹងចំណុចខ្លឹមៗគួរឲ្យចង់ប្រើទាំងនេះ(វីដេអូ)
- 2018-09-30 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើស្រលាញ់ Hero 7 តោះមកដឹងចំណុចខ្លឹមៗគួរឲ្យចង់ប្រើទាំងនេះ(វីដេអូ)
ចន្លោះមិនឃើញ
ប្រមាណមួយសប្ដាហ៍មុន GoPro បានបញ្ចេញផលិតថ្មីរបស់ខ្លួនគឺ Hero 7(Black, White & Silver) ដែលមានតម្លៃរៀងគ្នានៅលើទីផ្សារបរទេស។ យ៉ាងណាក្តី ដល់ពេលនេះក៏មានវត្តមាននៅទីផ្សារក្នុងស្រុកហើយដែរ។ បើនិយាយពីសមត្ថភាពថត និងមុខងារថ្មីៗដែល GoPro យកមកដាក់លើ Hero7 នេះមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តទេ។
#Liveវីដេអូនិងថតទុក កម្រិត 4K ដូចគ្នា
Hero 7 អាចផ្សាយផ្ទាល់(Live)ទៅកាន់បណ្តាញសង្គម Facebook, Twitch, YouTube ឬ Vimeo តាមរយៈការភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺណិតស៊ីមលើទូរសព្ទ និងអាចរក្សាទុកបានដល់កម្រិត 4K ឯណោះ អាចថត RAW និងផ្តិតបែបរូបភាពបែបបញ្ឈរបាន។
#មុខងារTimeWarp និងមុខងារ SuperPhoto
ក្រៅពីមុខងារអាច liveផ្ទាល់បាន។ Hero 7 ក៏ពង្រឹងលើការថតបែប Time-lapse ឲ្យឈ្មោះថា TimeWarp និងមុខងារ Super Photo ដំណើរការដូច Smart HDR មានលើស្មាតហ្វូនកំពូលៗនានា ហើយអាចផ្តិតយករូបភាពនូវកម្រិត 12MP មានប្រព័ន្ធ Wi-Fi 5Ghz, GPS និង Bluetooth មានកម្រិត Dynamic Range ល្អជាង Hero 6 មានថាមពលថ្ម១ ២២០mAh។
#មុខងារទប់លំនឹងបែបថ្មីឲ្យឈ្មោះថា Hypersmooth
មុខងារទប់លំនឹងបែប Digital Image Stabilization ជំនាន់ថ្មីឲ្យឈ្មោះថា Hypersmooth មិនថាតែការថតអំឡុងពេលរត់ឬធ្វើសកម្មភាពណាមួយ សឹងតែអ្នកប្រើពុំចាំបាច់ភ្ជាប់ Mount ឬឧបករណ៍ជំនួយទៀតនោះទេ។
#មុខងារបញ្ជាដោយសំឡេង ឮល្អជាងមុន
មុខងារបញ្ជាដោយសំឡេង (Voice Control) នៅពេលថត GoPro រក្សាឲ្យនៅដដែល តែអាចចាប់យកប្រភពសំឡេងបានឮខ្លាំងនិងច្បាស់ជាងមុន។
#មុខងារការពារជម្រាបទឹក
មុខងារការពារជម្រាបទឹក(Water Proof) នៅលើ Hero 7 អាចធន់ជាមួយទឹក បានដល់ជម្រៅ ១០ ម៉ែត្រ។
#មុខងារ Super Slow Motion
Hero 7 មានសមត្ថភាពថតវីដេអូ 4K ក្នុងកម្រិត 60fps ជាពិសេសអាចថតវីដេអូបែប Slow Motion បានយឺតល្អមែនទែន(8x) ដែលឲ្យឈ្មោះថា Super Slow Motion។
#មុខងារ Zoom លើ GoPro
ត្បិតតែថា GoPro តូចមែន ប៉ុន្តែ Hero 7 ជំនាន់ថ្មីអាច Touchscreen បានថែមទាំងអាចពង្រីកបានទៀតផង។
#តម្លៃលក់លើទីផ្សារក្នុងស្រុកគឺ
ពណ៌ខ្មៅ៖ ៣៩៩ ដុល្លារ
ពណ៌ប្រាក់៖ ២៩៩ ដុល្លារ
ពណ៌ស៖ ១៩៩ ដុល្លារ។
មុនទិញ GoPro Hero 6 ដឹងចំណុចខ្លាំងខ្សោយ ក៏មិនទាន់ហួសពេលដែរ