- 2018-09-28 12:58:48
- ព័ត៌មាន
បញ្ហាធំមួយលើ iPhone XS/XS Max កំពុងរងការរិះគន់ថាធ្វើមិនបានល្អដូចស្មាតហ្វូន Android
- 2018-09-28 12:58:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាធំមួយលើ iPhone XS/XS Max កំពុងរងការរិះគន់ថាធ្វើមិនបានល្អដូចស្មាតហ្វូន Android
ចន្លោះមិនឃើញ
គេហទំព័រ PhoneArena បានទម្លាយនូវថេរវេលាសាកថ្មពី ០ ដល់ ១០០ ភាគរយប្រើឆ្នាំងសាកចេញពីប្រអប់ ដោយ iPhone XS ប្រើពេល ៣ ម៉ោង ៥ នាទី ធៀបនឹង iPhone XS Max ឡើងដល់ ៣ ម៉ោង ២៩ នាទី ។ ជុំវិញបញ្ហានេះក៏មានមតិរិះគន់ថា Apple ធ្វើមិនបានល្អ បើធៀបនឹងប្រភេទស្មាតហ្វូនជំនាន់ក្រោយ Android ភាគច្រើនភ្ជាប់ឧបករណ៍សាកថ្មរហ័សមកពីនាយស្រាប់ ពោលគឺមិនតម្រូវឲ្យអតិថិជនចំណាយ ៦៨ ដុល្លារបន្ថែមទៀតឡើយ។
ខណៈដុំសាក USB-C Fast Charger តម្លៃ ៤៩ ដុល្លារ ត្រូវយកមកប្រើជាមួយខ្សែប្រវែងមួយម៉ែត្រតម្លៃ ១៩ ដុល្លារ ប៉ុន្តែតាមការតេស្តរបស់ Tom's Guide ថ្វីបើប្រើប្រាស់ឧបករណ៍ទាំងនេះហើយ ក៏នៅតែមានល្បឿនយឺតជាងគូប្រជែង OnePlus និង LG ដដែល។
លទ្ធផលបង្ហាញច្បាស់ការពី PhoneArena ទូរសព្ទ iPhone XS តម្រូវការពេលសាកមួយពេញចំនួន ១៨៥ នាទី iPhone XS Max ចំនួន ២០៩ នាទី ខណៈគូប្រជែង Galaxy S9/LG G7 ThinQ ប្រើពេល ១០៧ នាទី ធៀប Galaxy Note 9 ប្រើពេល ១០៩ នាទី និង OnePlus 6 កំពូលសាកថ្មរហ័សចំណាយត្រឹម ៨០ នាទី ហើយនេះទំហំថាមពលថ្ម (mAh) ក៏ខ្លះតូចជាងនិងខ្លះធំជាងផលិតផល Apple ផង។
មតិពីលោក Todd Haselton ក្រុមការងារ CNBC និយាយចំៗថា៖ "ជាមួយស្មាតហ្វូន Android ភាគច្រើន ខ្ញុំអាចដោតសាករួចទៅងូតទឹក សឹមចេញមកវិញក៏ទទួលបានថាមពលថ្មប្រើប្រាស់ប៉ុន្មានម៉ោងទៀតទៅហើយ ផ្ទុយទៅវិញជាមួយ iPhone XS/XS Max ទោះខ្ញុំប្រើដុំសាក iPad ក៏មិនបានលទ្ធផលល្អអ៊ីចឹងដែរ"។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: