• 2018-09-27 03:15:29
  • ហាងឆេងផលិតផល

Note 9 មួយ​ទឹក​ ដាក់លក់តម្លៃ​​ខុសគ្នា​​មួយ​​គុណ​ជា​​ពីរ​ iPhone XS Max

  • 2018-09-27 03:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 9 បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ សីហា មុន​ពេល iPhone ស៊េរី​ចុង​ក្រោយ​ប្រកាស​ចេញ។

ស្មាតហ្វូន​ដែល​នៅ​រក្សា​រូបរាង​ដូច​ជា​ Galaxy Note 8 តែបាន​ប្ដូរ​​ទ្រនាប់​ស្កេន​ម្រាម​ដៃ​មក​នៅ​ចំ​កណ្ដាល​វិញ រួម​ជា​មួយ​មុខងារ​ស្កេន​ប្រស្រីភ្នែក និង ស្កេន​មុខ ។

Note 9 ប្រើ​ប្រាស់​​អេក្រង់​ទំហំ​ ៦,៤ អ៊ីញ​ប្រភេទSuper AMOLED ដែល​អាច​បង្ហាញ​រូប​ក្នុង​កម្រិត ១៤៤០ x ២៩៦០ ភីកសែល។ប្រើ​បន្ទះ​ឈីប​ប្រភេទ Snapdragon 845, RAM ទំហំ​ ៦ GB អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB និងRAM ទំហំ​ ៨ GBអង្គ​ផ្ទុក​ទិន្នន័យ​ ៥១២ GBដំណើរ​ការ​ដោយ Android 8.1 Oreo។

Note 9ប្រើ​ប្រាស់​កាមេរ៉ា​ខាង​ក្រោយ​​​ភ្លោះ​ទំហំ ១២ MP + ១២ MP និង​កាមេរ៉ា​មេ​អាច​ផ្លាស់​ប្ដូរ​ Aperture ពី​ f/1.5 ទៅ f/2.4កាមេរ៉ា​មុខ​ទំហំ​ ៨ MP មាន​មុខងារ​ Autofocusនិង​មាន​ថ្ម​ទំហំ​ ៤០០០ mAh សមត្ថភាព​​ធន់​នឹង​ទឹក​ក្នុង​កម្រិត​ IP68។

សម្រាប់​តម្លៃ​ទីផ្សារ​ក្នុង​បច្ចុប្បន្ន៖

  • Galaxy Note ថ្មី​មាន​តម្លៃ ៩២៩ ដុល្លារ ទំហំ 128GB ខណះ​មួយ​ទឹក​នៅ​សល់​តម្លៃ ៧៩៩ ដុល្លារ

  • iPhone XS Max តម្លៃ​ខ្ទង់ ១ ២៥០ ដុល្លារ ទំហំ 64GB តម្លៃ​ខ្ទង់ ១ ៤២០ ដុល្លារ ទំហំ 256GB និង​តម្លៃ​ខ្ទង់ ១ ៧២០ ដុល្លារ ទំហំ 512GB (ស៊ីម​មួយ)។

  • iPhone XS Max តម្លៃ​ខ្ទង់ ១ ៣៧០ ដុល្លារ ទំហំ 64GB តម្លៃ​ខ្ទង់ ១ ៥៤០ ដុល្លារ ទំហំ 256GB និង​តម្លៃ​ខ្ទង់ ១ ៨៥០ ដុល្លារ ទំហំ 512GB (ស៊ីម​ពីរ)។

ប៊ិច​ S-Pen លើ​ Note 9 អាច​ប្រើ​ដើម្បី​សរសេរ​អក្សរ និង​គូរ​រូប ពិសេស​លើស​ពី​មុន​ ដោយ​​មាន​បំពាក់​នូវ​ប្រព័ន្ធ​ Bluetooth អាច​ប្រើ​ធ្វើ​ជា​តេឡេ​បញ្ជា​ ដូច​ជា​បញ្ជា​ថត​រូប, បញ្ជា​ផ្ទាំង​ Slide និង​ បញ្ជា​មុខងារ​ផ្សេងៗ​ទៀត​តាម​កម្មវិធី​នីមួយៗ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

បញ្ជាក់​៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ តម្លៃទីផ្សារ​បច្ចប្បន្ន។

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

មតិយោបល់