• 2018-09-25 03:23:01
  • ព័ត៌មាន

សាស្រ្តាចារ្យ ឈឿង រចនា៖ "ឲ្យ​តែ​រៀន​ខ្លាំង ត្រឹម​ឆ្នាំ​ទី​ពីរ​ទី​បី​ ក្រុមហ៊ុន​កក់​យកទៅ​ធ្វើ​ការ​​បាត់​​ហើយ"

  • 2018-09-25 03:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​"ព័ត៌មាន​វិទ្យា ឬ IT" អាច​ចាត់​ទុក​​​ជា​ជំនាញ​ពិបាក​មួយ ប៉ុន្តែប្រសិន​​​បើ​សិស្ស​​រៀន​ពូកែ អាច​ត្រូវ​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន កក់​តាំង​ពី​ឆ្នាំ​ទី២​តែ​ម្ដង។ នេះ​បើ​តាម​​លើក​ឡើង​​​សាស្ត្រាចារ្យ ឈឿង រចនា។ ​​

លោក ឈឿង រចនា ប្រធាន​ផ្នែក​កុំព្យូទ័រ​វិទ្យា នៃ​សាកល​វិទ្យាល័យ​ន័រតុន​ឲ្យ​ដឹង​ថា ឲ្យ​តែ​សិស្សពូកែ​ពិត​ប្រាកដ​ មិន​ខ្វះការងារ​នោះទេ។

លោក​បាន​កត់​សម្គាល់លើ​មុខជំនាញ IT ដែល​លោក​គ្រប់​គ្រង​ មាន​ក្រុមហ៊ុន​មក​ទាក់ទងនៅ​ពេល​​សិស្ស​​រៀន​ត្រឹម​ឆ្នាំ​ទី​ពីរ​ឆ្នាំ​ទី​បី ដើម្បីយកទៅ​ធ្វើការ។

លោក​សាស្ត្រាចារ្យប្រាប់​ថា ក្រុមហ៊ុន​ទាំង​នោះ​បាន​មក​​វាស់​សមត្ថភាព​របស់​សិស្ស​ តាម​រយៈ​គ្រូ​បន្ទុក​ថ្នាក់ ការ​ធ្វើ Assignment ឬ​ មើល​លើ​ពិន្ទុ​ប្រចាំ​ឆមាសជាដើម​។ ស្ថាប័ន​ដែល​រើស​សិស្ស​ទៅ​ធ្វើការ​ដូចជា​​ធនាគារ ផលិតកម្ម ក្រុមហ៊ុន​ឌីហ្សាញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ (វិទ្យុ ទូរទស្សន៍ គេហទំព័រ) ជាដើម​។

យុវតី ស្រេន ណាស៊ីម៉ះ រៀនផ្នែក Computer Sience នៅន័រតុន

លោក​បន្ត​ថា ក្រៅពីក្រុមហ៊ុនមក​ស្រាវជ្រាវ​ខ្លួន​ឯង​ ខាងសាលា​ក៏​ជួយ​ជ្រោមជ្រែង​សម្រាប់​សិស្ស​រៀនពូកែ​នៅ​ពេល​ក្រុមហ៊ុន​ទាក់ទង​មក ដោយ​សាកលវិទ្យាល័យ​នឹង​ចម្រាញ់​យក​ (Short List) ពូកែៗ ហើយ​ឱ្យ​សិស្ស​និស្សិត​ដាក់ CV ទៅ​ក្រុមហ៊ុន​ផ្ទាល់។ ម្យ៉ាង​ទៀត​នៅ​​​ឆ្នាំ​ទី​ ៤ ឆមាស​ទី​១ ខាង​សាកល​វិទ្យាល័យ តម្រូវ​ឱ្យ​និស្សិត​​ធ្វើ​និក្ខេបបទ​បញ្ចប់​ការសិក្សា នៅតាម​បណ្ដា​ក្រុមហ៊ុន​ឯកជន និង​រដ្ឋ ហើយ​បើ​ពួក​គេ​អាច​ធ្វើ​ការ​ងារ​បាន​ល្អ ក្រុមហ៊ុន​នឹង​យក​តែ​ម្ដង ដោយ​មិន​បាច់​ដាក់​ CV អ្វី​ឡើយ។ ​

ក្នុង​​​មុខជំនាញ​ព័ត៌មាន​វិទ្យា មាន​​ជំនាញ​ជាច្រើន​​ត្រូវ​សិក្សា ហើយ​បើ​ផ្អែម​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ រចនា ជំនាញ Design, Multimedia, Software Development និង​ E-Commerce ​មាន​ទីផ្សារខ្ពស់​​ជាងគេ។

តាមសាស្រ្តាចារ្យ​រូប​នេះ​បាន​លើក​ឡើង​ថា ដោយ​​ធនធាន​មនុស្ស​ផ្នែក IT ហាក់​ខ្វះខាតច្រើ​ បើ​សិស្ស​ចេះ​ខ្លាំង ពួកគេ​​ងាយ​ទទួល​បាន​ការងារ​ល្អ ប្រាក់​ខែ​ស្តង់ដារ ហើយ​ក៏​អាច​​មាន​ឱកាស​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​​ទៀត​ផង។

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់