- 2018-09-17 03:00:32
- ផលិតផលថ្មី
Nex ០១៩ ចេញហើយ លេងពណ៌ថ្មីកាន់តែឆើតជាងមុន
- 2018-09-17 03:00:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nex ០១៩ ចេញហើយ លេងពណ៌ថ្មីកាន់តែឆើតជាងមុន
ចន្លោះមិនឃើញ
Suzuki បានបញ្ចេញម៉ូតូលេខអូតូពីរម៉ូដែលគឺ Suzuki nex និង Suzuki Let's ស៊េរីថ្មី ឆ្នាំ ២០១៩ ដោយក្រុមហ៊ុន អូ អឹម ស៊ី ដើម្បីដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជា។
ជាប្រភេទម៉ូតូប្រើលេខអូតូមានតូច ស្រាល ត្រូវចិត្តយុវវ័យនាពេលបច្ចុប្បន្នSuzuki nex ស៊េរីឆ្នាំ ២០១៩ ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីឧបករណ៍ផ្ដាច់សាំងដោយស្វ័យប្រវត្តិ (Fuel Cut Sensor) ដើម្បីការពារសុវត្ថិភាពម៉ូតូ ពេលដួលរលំ។
រួមជាមួយលក្ខណៈពិសេសដូចជា៖
Suzuki nex ស៊េរីថ្មី ២០១៩ មានច្រើនពណ៌ អាចជ្រើសរើសបានជាមួយនឹង៖ ពណ៌ស, ពណ៌ Mat Silver, ពណ៌ស-ផ្កាឈូក និងពណ៌ស-ទឹកក្រូច ជាប្រភេទពណ៌ថ្មី ២ពណ៌ មានភាពស្រស់ស្អាត។
ងាកមក Suzuki Let's វិញក៏ជាប្រភេទម៉ូតូប្រើលេខអូតូមានភាពពេញនិយមមិនចាញ់ Suzuki nex ឡើយ។ សម្រាប់ស៊េរីថ្មីឆ្នាំ ២០១៩ នេះបានបំពាក់នូវបច្ចេកវិទ្យា LEaP ដ៏ទំនើប ស៊ីសាំងតិច កម្លាំងខ្លាំង ងាយស្រួលបញ្ឆេះ គ្មានកាកសំណល់បំពុលដល់បរិស្ថាន និងមានបំពាក់ឧបករណ៍ផ្ដាច់ប្រព័ន្ធសាំង ដោយស្វ័យប្រវត្តិដូចគ្នា ដើម្បីការពារសុវត្ថិភាពពេលម៉ូតូដួលរលំ ដែលមានបំពាក់តែលើម៉ូតូប្រភេទអូតូរបស់ Suzuki តែប៉ុណ្ណោះ។
Suzuki Let's ស៊េរីឆ្នាំ ២០១៩ មានច្រើនពណ៌សម្រាប់អតិថិជន អាចធ្វើការជ្រើសរើសជាមួយ នឹងពណ៌ស, ពណ៌ស-ក្រហម, ស-ខៀវ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចអានបន្ត