• 2018-09-13 06:42:04
  • ព័ត៌មាន

មើល​ហើយ​ស្បើយ​ចិត្ត រូបភាព​ត្រជាក់​ភ្នែក​ជយលាភី Huawei Photo Contest នៅ សិង្ហបុរី

  • 2018-09-13 06:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ថតរូប Huawei Photo Contest រដូវកាលទី៤ បាន​បញ្ចប់​ជាស្ថាពរ​បន្ទាប់​ពីការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​របស់​បេក្ខជន​ជាង៤០០នាក់ ​មកពី​ទូទាំង​ប្រទេស​កម្ពុជា​កន្លងមក។

សម្រាប់​បេក្ខជន​ជាប់​ចំណាត់​ថ្នាក់លេខ១​ គឺលោក សេង លូន និ​ង​លេខ២​លោក​ គីម​ បូរិន​ ដែល​បាន​ប្រកាស​កាល​ពីថ្ងៃ ១៨ ខែ សីហាកន្លង​ទៅ​នេះ ហើយ​ពួកគេ​មាន​ឱកាស​ទទួល​បាន​ដំណើរ​កម្សាន្ត​ទៅ​ថត​រូប​នៅ​សឹង្ហបូរី ២ យប់ ៣ ថ្ងៃ ពីថ្ងៃ ០៧-០៩​ ខែ កញ្ញា​ថ្មីៗនេះ។

បេក្ខជនលេខ១ និងលេខ២

ចង់ដឹង​រូបភាព​ស្អាត​ត្រជាក់​ភ្នែក​ប៉ុណ្ណា តោះ​តាមដាន​ស្នាដៃ​បេក្ខជន​លេខ​១ និង លេខ​ ២ នៅ​សិង្ហបុរី​ទាំងអស់​គ្នា៖

១. រូបថត​ទាំង​៥សន្លឹក​របស់​បេក្ខជន​ជាប់​ចំណាត់​ថ្នាក់​លេខ១ លោក សេង លូន បាន​ប្រើប្រាស់​ស្មាតហ្វូន Huawei P20 Pro ដែល​សហការ​បច្ចេកវិទ្យា​ជាមួយ​ក្រុមហ៊ុន Leica បំពាក់​បច្ចេកវិទ្យា Master AI។

លក្ខណៈ​សម្បត្តិ​ពិសេសៗ​របស់​កាមេរ៉ា P20 Pro៖

  • គ្រាប់​ទី​មួយ៖ ទំហំ 40MP ប្រភេទ RGB Sensor មាន Aperture f/1.8
  • គ្រាប់​ទី​ពីរ៖ ទំហំ 20MP ប្រភេទ Monochrome មាន Aperture f/1.6
  • គ្រាប់​ទី​បី៖ ទំហំ 8MP ប្រភេទ Telephoto អាច Zoom ដល់​កម្រិត 3x អម​មុខងារ OIS និង Aperture f/2.4
  • កាមេរ៉ា​មុខ៖ ទំហំ 24MP មាន Aperture f/2.0

២. រូបថតទាំង៥ន្លឹករបស់បេក្ខជនជាប់ចំណាត់ថ្នាក់លេខ២ លោក គីម បូរិន បាន​ប្រើប្រាស់​ស្មាតហ្វូន Huawei Nova3

Huawei_nova3 បំពាក់​កាមេរ៉ា​ 4 (4AI Camera) មុខ​ពីរ​គ្រាប់​ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 24M + 16MP ថត​បែប​អាជីព បែប bokeh effect មានផ្ទៃ​ក្រោយ​ព្រាល​​ មុខងារ HDR Pro ធ្វើ​ឲ្យ​មាន​តុល្យភាព​ពន្លឺ​​​​​ ​កម្រិត Aperture F1.8 ។​​ បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយ​ស្វ័យ​ប្រវត្តិ​ទាំង​ក្រោយ​ និង​មុខ​​ជួ​យ​ការ​ថត​សែលហ្វី​ស្អាត​លេច​ធ្លោ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់