- 2018-09-11 08:45:26
- ព័ត៌មាន
មកដឹងប្រវត្តិការងារខ្លះៗរបស់មេថ្មី Alibaba ជំនួសមហាសេដ្ឋី Jack Ma
- 2018-09-11 08:45:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងប្រវត្តិការងារខ្លះៗរបស់មេថ្មី Alibaba ជំនួសមហាសេដ្ឋី Jack Ma
ចន្លោះមិនឃើញ
ក្រោយពីមហាសេដ្ឋី ៣៦,៦ពាន់លានដុល្លារ ប្រកាសលាលែងតំណែងពី Alibaba នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកDaniel Zhang នឹងត្រូវបន្តវេនជានាយកប្រតិបត្តិថ្មីជាផ្លូវការនៅឆ្នាំក្រោយ។ មុនក្លាយជា CEO នៃក្រុមហ៊ុនលក់ទំនិញអនឡានយក្សចិន តើលោកមានប្រវត្តិសិក្សា ការងារ នៅកន្លែងណាខ្លះ?
ប្រវត្តិការសិក្សា
មិនមានព័ត៌មានលំអិតច្រើនទេ ពាក់ព័ន្ធនឹងកម្រិតវប្បធម៌របស់លោកDaniel ប៉ុន្តែមានការបញ្ជាក់ថា បុរសកើននៅឆ្នាំ១៩៧២ រៀនផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុស៊ាងហៃ។
ក្រុមហ៊ុន Taobao
លោក Daniel Zhang បានចូលបម្រើការងារក្នុងក្រុមហ៊ុន Alibabaនៅឆ្នាំ ២០០៧ ក្នុងនាមជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO)។ ក្រោយមកលោកត្រូវបានដំឡើងតំណែង ជានាយកប្រតិបត្តិ នៃគេហទំព័រលក់ទំនិញអនឡាញ Tmall.com ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba ក្នុងទីក្រុង Hangzhuo ខេត្ត Zhejiang ដែលជាគេហទំព័រ E-comerce ធំបំផុតជាប់ចំណាត់ថ្នាក់លេខ៩ លើពិភពលោក។ ឆ្នាំ២០១១ បុរសវ័យ ៤៦ឆ្នាំ បានឡើងតំណែងជាប្រធានប្រតិបត្តិ Tmall។
ក្រមហ៊ុន Alibaba
ឆ្នាំ២០១៣ លោក Daniel ត្រូវបានតែងតាំងជាប្រធានប្រតិបត្តិ (COO) នៃក្រុមហ៊ុន Alibaba Group និងថែមទាំងជំនួសលោក Jonathan Lu ក្លាយជានាយកប្រតិបត្តិ នៅឆ្នាំ២០១៥។ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ Jack Ma ប្រកាសថា Daniel នឹងក្លាយជានាយកប្រតិបត្តិ Alibaba ជាផ្លូវការនៅឆ្នាំ២០១៩។ លោក Daniel ត្រូវបុគ្គលិកក្រុមហ៊ុនឱ្យរហស្សនាមថា "មនុស្សបើកទូលាយ និងស្មោះត្រង់"។
ស្នាដៃគួរឱ្យកត់សម្គាល់
បុរសខ្លាំងរូបនេះ បានបង្កើត Singles' Day (ថ្ងៃ១១ ខែ១១ ឆ្នាំ២០១១) ជាថ្ងៃឈប់សម្រាកទិញទំនិញក្នុងថ្ងៃតែ១ ដ៏មានប្រជាប្រិយភាពរបស់ចិន ជាពិសេសប្រជាជនចិនវ័យក្មេង។
វាបានក្លាយជាថ្ងៃឈប់សម្រាកទិញអីវ៉ាន់Offline និង Online ធំបំផុតលើពិភពលោក ដោយកាលពីឆ្នាំ ២០១៧ មានការចំណាយទិញទំនិញរហូតដល់ ២៥ពាន់លានដុល្លារអាមេរិក៕
បច្ចុប្បន្ន ទស្សនវិស័យរបស់លោក Daniel គឺជួយដល់ក្រុមហ៊ុន Alibaba នូវយុទ្ធសាស្ត្រថ្មី ដើម្បីបង្កើនការលក់រាយថ្មីរបស់ Alibaba និងពង្រីកទីផ្សារក្រៅប្រទេស។
ការផ្ទេរតំណែងទៅឱ្យ Daniel និងក្រុមរបស់គាត់នាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះខ្ញុំដឹងពីការធ្វើការជាមួយពួកគេ ដែរថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ។ ចាប់តាំងពីគាត់កាន់តំណែងជា CEO គាត់បានបង្ហាញទេពកោសល្យដ៏អស្ចារ្យ មានភាពជាសហគ្រិន និងមានភាពជាអ្នកដឹកនាំ៕