- 2018-09-09 03:47:35
- ព័ត៌មាន
ហាង Concept Store អនាគតកាន់តែសំបូរបែប
- 2018-09-09 03:47:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាង Concept Store អនាគតកាន់តែសំបូរបែប
ចន្លោះមិនឃើញ
ហាង Concept Store មានកាន់តែច្រើននៅទីក្រុងភ្នំពេញ ហើយហាងលក់ផលិតផលផ្តាច់មុខនេះនឹងសាងកេរ្តិ៍ឈ្មោះ និងទទួលបានការគាំទ្រកាន់តែច្រើននៅប៉ុន្មានឆ្នាំខាងមុខ។ ម្ចាស់ហាង Concept Store មួយរូបអះអាងដូច្នេះ។
លោក វ៉ា ស៊ីណែត ម្ចាស់ហាង Concept Store Dragon ដែលផ្តោតសំខាន់លើការនាំកុំព្យូទ័រសម្រាប់អ្នកចូលចិត្តលេងហ្គេមប្រាប់ថា មួយរយៈចុងក្រោយឃើញមាននិន្នាការផ្លាស់ប្តូរច្រើន ដោយអតិថិជនចាប់ផ្តើមងាកមកស្វែងរកផលិតផលតាមហាង ដែលនាំចូលផលិតផលផ្តាច់មុខ មានការកើនឡើង។
ម្ចាស់ហាងដែលនាំចូលផលិតផលកុំព្យូទ័រម៉ាក MSI ពីតៃវ៉ាន់បានឲ្យដឹងថា ហាងរបស់លោកបើកបានជាងមួយឆ្នាំ ហើយអតិថិជនចាប់ផ្ដើមស្គាល់ច្រើន ដោយសារការនាំចូលផលិតផលកុំព្យូទ័រលេងហ្គេមហើយក៏មានការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយ។
លោកប្រាប់ថា ការនាំផលិតផលជាក់លាក់ ងាយស្រួលដល់អ្នកប្រើប្រាស់សម្រេចចិត្តក្នុងការជ្រើសរើសផលិតផលតាមតម្រូវការ ខុសពីហាងនាំចូលគ្រឿងចម្រុះម៉ាកផ្សេងៗ ដែលអតិថិជនមួយចំនួនឈឺក្បាលនឹងការជ្រើសរើសផលិតផលត្រូវចិត្ត។
លោកបន្តថា ការលក់ផលិតផលច្បាស់លាស់ ងាយស្រួលដល់ការធ្វើឲ្យការផ្សព្វផ្សាយបានលឿន ចំគៅលដៅ និងមានប្រសិទ្ធភាព។
ម្ចាស់ហាងរូបនេះបន្ថែមថា ក្រៅពីការគិតគូរលើការនាំផលិតផលគិតលើគុណភាពដែលតម្រូវចិត្តអ្នកគាំទ្រ ការការផ្តល់សេវាកម្មទុកចិត្តដល់អតិថិជនក៏សំខាន់ ដើម្បីអ្នកគំាទ្របានសាកល្បងប្រើប្រាស់ និងជឿជាក់នៅពេលមានបញ្ហាណាមួយ៕