• 2018-08-30 13:53:39
  • ផលិតផលថ្មី

ទូរទស្សន៍​ SAMSUNG អេក្រង់​កម្រិត 8K ដំបូង​បង្អស់​ត្រៀម​បញ្ចេញ​លក់​ខែ​ក្រោយ

  • 2018-08-30 13:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង SAMSUNG ទើប​តែ​ប្រកាស​ផ្សាយ​នូវ​ទូរទស្សន៍​ឆ្លាតវៃ​បំពាក់​អេក្រង់​ដល់​កម្រិត 8K ម៉ូឌែល Q900R នា​ពិព័រណ៍ IFA 2018 ក្នុង​សប្ដាហ៍​នេះ។ ប្រភេទ​ទូរទស្សន៍​អេក្រង់ QLED ជំនាន់​ថ្មី​នេះ មាន​ជម្រើស​ទំហំ ៦៥ អ៊ីញ, ៧៥ អ៊ីញ, ៨២ អ៊ីញ និង ៨៥ អ៊ីញ អម​កម្រិត​ពន្លឺ​ភ្លឺ​ត្រជាក់​ភ្នែក​ដល់ ៤ ០០០ nits។

គាំទ្រ​បច្ចេកវិទ្យា​ HDR10+ លាយ​ឡំ​មុខងារ​ឆ្លាតវៃ 8K AI Upscaling ដោយ​ប្រើ​ជំនួយការ​ឆ្លាតវៃ Artificial Intelligence ផ្តល់​នូវ​សាច់​រូបភាព​ដល់​កម្រិត​ពិសេស​មួយ​គាំទ្រ​នូវ​ខ្នាត 8K អម​ប្រព័ន្ធ​សំឡេង​ក៏​កាន់​តែ​ទំនើប​ថែម​ទៀត។

Q900R នឹង​ប្រកាស​លក់​លើ​ទីផ្សារ​ប្រទេស​មួយ​ចំនួន​នា​ចុង​ខែ​កញ្ញា​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​បង្ហើប​ពី​តម្លៃ​និង​ទីតាំង​ជាក់លាក់​នៅ​ឡើយ គ្រាន់​ថា​ដល់ 8K ហើយ​តម្លៃ​ក៏​មិន​ណយ​នោះ​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់