• 2018-08-18 02:57:50
  • ផលិតផលថ្មី

PS42 Prestige កាន់​តែ​ស្តើង រូបរាង​កាន់​តែ​ឡូយ

  • 2018-08-18 02:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ​ត្រកូល​ថ្មី​របស់ MSI ម៉ូដែល PS42 Prestige បាន​ចេញ​លក់​ជា​លើក​ដំបូង​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា ក្រោយ​ប៉ុន្មាន​ខែ​នៃ​ការ​បង្ហាញ​រូបរាង​នៅ​កម្មវិធី Computex 2018។

ម៉ូឌែល PS42 ផ្តោត​ទៅ​លើ​អ្នក​ប្រើប្រាស់ ៣ ប្រភេទ​ធំៗ​គឺ​អ្នកជំនួញ, Content Creator និង Mobile Workforce។

មាន​ទម្ងន់​ខ្លួន​ត្រឹមតែ ១,១៩គីឡូក្រាម និង​កម្រាស់​ស្តើង 57mm ជា​កុំព្យូទ័រ​យួរដៃ​ដែល​ស្តើង​បំផុត​ក្នុង​ត្រកូល MSI។ ជាមួយ​ការ​រចនា​ តូ​ខ្លួន​ស្រោប​ដោយ​សារធាតុ​អាលុយមីញ៉ូម និង​មាន​គ្រាប់​ Keyboard ​ផលិត​ពី​អាលុយមីញ៉ូម ដែលអាច​វាយ​បាន​រហ័ស។

PS42 ​បាន​បំពាក់​អេក្រង់​ទំហំ ១៤ អ៊ីង អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD ប្រើប្រាស់ CPU Intel ជំនាន់​ទី ៨ ជាមួយ VGA NVDIA GeForce MX150/UMA។ ម៉ូដែលនេះ​បាន​បង្កប់ fingerprint sensor ​សម្រាប់​បន្ថែម​ស្រទាប់​សុវត្ថិភាព ហើយ​ថ្ម​អាច​កាន់​រហូតដល់ ១០ ម៉ោង។

វា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា Cooler Boost 3 Thermal ដែល​ជួយ​ទប់​ការ​ឡើង​កម្ដៅ​ពេល​ប្រើប្រាស់​យូរ។

តម្លៃ​ប្រភព​ក្រុមហ៊ុន​នាំ​ចូល​មិន​បាន​បញ្ជាក់​នោះ​ទេ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់