• 2018-08-17 03:54:36
  • ព័ត៌មាន

មក​ថ្មី​មួយ​ទៀត​ហើយ ឡាន​យីហោ​ដ៏​ល្បី​របស់​ស៊ុយអែត Volvo ជិត​មក​ដល់​ទីផ្សារ​កម្ពុជា

  • 2018-08-17 03:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ថែម​ម៉ាក​យីហោ​រថយន្ត​កាន់តែ​ច្រើន​កំពុង​សម្រុក​ហូរ​ចូល​ទីផ្សារ​ក្នុង​ស្រុក មិន​យូរ​មិន​ឆាប់​នេះ Volvo ដែល​ជា​ម៉ាក​រថយន្ត​ដ៏​ធំ​មាន​មូលដ្ឋាន​ផលិត​ពី​ប្រទេស​ស៊ុយអែត នឹង​បើក​ទីផ្សារ​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា។

អាគារ​តាំង​បង្ហាញ​ថ្មី​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស​ក្បែរ​អគារ​វឌ្ឍនៈ កំពុង​ដំណើរការ​សាងសង់ និង​តុបតែង​លម្អ​មុន​បើក​ដំណើរ​ការ​ឆាប់ៗ​នេះ។

Volvo នាំ​ចូល​ដោយ HGB Group ដែលជា​ស្គាល់​ក្រុមហ៊ុន​ចម្រុះ​ដែលបាន​នាំ​ចូលរថយន្តទំនើប​ៗ​មាន​ Rolls-Royce, Mazda, Kia, Volkswagen។

Volvo ជា​ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​រថយន្ត​ដឹក​ជញ្ជូន និង​គ្រឿង​បរិក្ខារ​សំណង់។ ក្នុង​ឆ្នាំ ២០១៦ Volvo ជាប់​ក្រុមហ៊ុន​ផលិតរថយន្ត​ធុនធ្ងន់​ធំបំផុតលំដាប់​ទី​ពីរ​របស់​ពិភពលោក៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់