- 2018-08-14 10:06:02
- ព័ត៌មាន
មុខដៃគូជំនួញរាប់រយនាក់ Huawei អះអាង ខ្លួនកំពុងឈរលេខពីរនៅកម្ពុជា
- 2018-08-14 10:06:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខដៃគូជំនួញរាប់រយនាក់ Huawei អះអាង ខ្លួនកំពុងឈរលេខពីរនៅកម្ពុជា
ចន្លោះមិនឃើញ
ក្នុងកម្មវិធីជួបជុំដៃគូជំនួញដែលភាគច្រើនជាអាជីវករ និងម្ចាស់ហាងទូរសព្ទកាលពីម្សិលមិញ ក្រុមហ៊ុន Huawei បានប្រកាសពីជោគជ័យសម្រាប់ទីផ្សារលក់ទូរសព្ទរបស់ខ្លួននៅប្រទេសកម្ពុជា។
លោក Henry Hsiao នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Huawei បានអះអាងថា Huawei បានពង្រីកចំណែកទីផ្សារកាន់តែធំ និងបានក្លាយជាម៉ាកទូរសព្ទធំបំផុតទីពីរនៅកម្ពុជា។
លោកបានលើកឡើងពីកត្តាតម្លៃ រួមទាំងការនាំបច្ចេកវិទ្យាថ្មីៗលើទូរសព្ទ ដែលអាចឆ្លើយតបការចង់បានរបស់អ្នកប្រើប្រាស់។
Huawei បានវ៉ាទម្លាក់ក្រុមហ៊ុន Apple បើគិតពីចំនួនឯកតាលក់ បានក្លាយក្រុមហ៊ុនទូរសព្ទធំទីពីររបស់ពិភពលោក។ Huawei បានប្រកាសការលក់ទូរសព្ទបានជាង ១០០ លានគ្រឿងជាឯកទគ្គកម្មប្រវត្តិសាស្រ្ត។
លោក Henry Hsiao បានលើកឡើងថា តម្រូវការទូរសព្ទ Huawei ក្នុងតំបន់ក៏មានការកើនឡើងដូចជាហ្វីលីពីន ថៃ ម៉ាឡេស៊ី ថៃ រួមទាំងកម្ពុជា។
ក្រុមហ៊ុនផលិតទូរសព្ទដ៏ធំលេខមួយនៅចិន ដែលមានមូលដ្ឋាននៅទីក្រុងសិនហ្សិននេះ បានបង្កើតយុទ្ធសាស្ត្រពង្រីកទីផ្សារក្នុងស្រុកដោយចាប់ដៃជាមួយហាងដៃគូរាប់រយកន្លែង ដើម្បីបង្ហូរនិងផ្សព្វផ្សាយម៉ាកទូរសព្ទរបស់ខ្លួនដល់អ្នកគាំទ្រ។
ទូរសព្ទត្រកូល P និង Nova បានសាងកេរ្តិ៍ឈ្មោះធ្វើឲ្យអ្នកប្រើប្រាស់កាន់តែស្គាល់ Huawei។ ថ្មីៗ ក្រុមហ៊ុនទើបបញ្ចេញទូរសព្ទថ្មីពីរទៀតគឺ Nova 3 និង Nova 3i ជាទូរសព្ទសម្រាប់អ្នកចូលចិត្តថតរូបដោយមានកាមេរ៉ាដល់ទៅ ៤ គ្រាប់ រួមទាំងមុខងារ AI សម្រាប់អ្នកចូលចិត្តថតរូប Selfie។