- 2018-08-11 03:40:00
- ព័ត៌មាន
កូនឡានប្រណាំងស្នាដៃនិស្សិតមួយក្រុម រត់បានក្នុងល្បឿន ៤០ គ.មក្នុងមួយម៉ោង
- 2018-08-11 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនឡានប្រណាំងស្នាដៃនិស្សិតមួយក្រុម រត់បានក្នុងល្បឿន ៤០ គ.មក្នុងមួយម៉ោង
ចន្លោះមិនឃើញ
និស្សិតអេហ្ស៊ីបមួយក្រុមបានបង្កើតកូនឡានប្រណាំងមួយគ្រឿង ដែលរចនាឡើងដើម្បីទប់ទល់នឹងការឡើងថ្លៃថាមពល និងលើកកម្ពស់ថាមពលស្អាត ដោយដំណើរការលើថាមពលខ្យល់សុទ្ធសាធ។ និស្សិតថ្នាក់បរិញ្ញាបត្រទាំងនេះបានបង្កើតកូនរថយន្តកែច្នៃនេះឡើងសម្រាប់ជាផ្នែកមួយនៃគម្រោងបញ្ចប់ការសិក្សារបស់ពួកគេ។
យោងតាមក្រុមអ្នកច្នៃប្រឌិតនេះបានឱ្យដឹងថា កូនឡាននេះអាចបើកបរក្នុងល្បឿន ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង និង អាចរត់បាន ៣០ គីឡូម៉ែត្រ មុនពេលវាត្រូវការចាក់បំពេញអុកស៊ីសែនបន្ថែម។
ទោះបីជាយ៉ាងណា និស្សិតទាំងនេះជឿជាក់ថាពួកគេនឹងអាចផលិតរថយន្តគំរូអាចបើកក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចរត់បានចម្ងាយ ១០០ គីឡូម៉ែត្រ។ កូនរថយន្តកែច្នៃនេះត្រូវចំណាយផលិតអស់ត្រឹម ១០០០ ដុល្លារប៉ុណ្ណោះ។ ក្រុមនិស្សិតទាំងនេះគឺមកពីសាកលវិទ្យាល័យ Helwan University នៅក្រៅរដ្ឋធានីគែរ។
និស្សិតឈ្មោះ ម៉ាមូដ យ៉ាសស័រ ដែលជួយចេញម៉ូតឡាននេះ បាននិយាយថា “ការចំណាយប្រតិបត្តិការផ្សេងៗរបស់រថយន្តនេះ…គឺស្ទើរតែគ្មានតែម្តង។
ជាទូទៅ អ្នកគ្រាន់តែត្រូវការខ្យល់ក្នុងបំពង់តែប៉ុណ្ណោះ។ អ្នកមិនចាំបាច់ចំណាយលុយចាក់សាំង ហើយក៏មិនចាំបាច់ត្រូវការប្រព័ន្ធធ្វើឱ្យត្រជាក់ម៉ាស៊ីនដែរ”។
ក្រុមនិស្សិតនេះឥឡូវកំពុងរៃអង្គាសប្រាក់ដើម្បីពង្រីកគម្រោង និង ផលិតរថយន្តនេះជាលក្ខណៈទ្រង់ទ្រាយធំតែម្តង៕
អានអត្ថបទបន្ត៖