• 2018-08-08 08:31:00
  • ព័ត៌មាន

Vote មួយ​មិន​អស់​លុយ​ទេ! អាច​ជួយ​ក្រុម​កុមារី​កម្ពុជា​ឈ្នះ Award របស់ Technovation Global

  • 2018-08-08 08:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កុមារី​កម្ពុជា​មួយ​ក្រុម​ឈ្មោះ​ថា Legendary Helpers បាន​ជាប់​ឈ្មោះ​នៅ​ក្នុងកម្មវិធី People's Choice Award របស់ Technovation Global ដែល​នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេរិក។ ដើម្បី​ជួយ​ឲ្យ​កុមារីវ័យ​ក្មេង​កម្ពុជា​ឈ្នះ​ពាន​រង្វាន់​​នេះ

ប្រិយមិត្ត​​អាច​ចូលរួម​បោះឆ្នោត​ឲ្យ​ពួក​គេ​តាម​រយៈ​តំណរ link នេះ៖ peoples-choice-award

រំឮក​ដែរ​ថា កាល​ពី​ខែ​មេសា​កន្លង​ទៅកម្មវិធី Technovation កម្ពុជា ២០១៨ បាន​ជ្រើស​យក​ជ័យ​លាភី​ថ្នាក់​ជាតិ​របស់​ខ្លួន​រួចរាល់​ហើយ។ ឥឡូវ​នេះ កុមារី២​រូប​មក​ពី​ក្រុម Legendary Helpers ជាមួយ​និង​គ្រូបង្វឹក កំពុង​តែ​ស្ថិត​នៅ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ទស្សនា​ក្នុង​វគ្គ​ប្រកួត​ថ្នាក់​អន្តរជាតិ World Pitch របស់ Technovation Global។

ក្រុម​កុមារី​ Legendary Helpers ស្ថិត​នៅ​លេខ​រៀង​ទី ១១ ។ ស្នាដៃ​ដែល​ពួកគេ​បាន​បង្កើត​បាន​គឺ កម្មវិធី​ទូរសព្ទ​ដៃ ដើម្បី​តាម​ដាន​សុខភាព និង​របប​អារហា​របស់​កុមារ។

តោះ! ចាំ​អី​ទៀត បោះ​ឆ្នោត​គាំទ្រ​កុមារី​កម្ពុជា​ក្នុង​ការ​ប្រកួត​ប្រជាប្រិយភាព​នៅ​កម្មវិធី Technovation អន្តរជាតិ៕

ទស្សនា​វីដេអូ​ខាងក្រោម៖

#ខាង​ក្រោម​ជា​សកម្មភាព​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ Technovation នៅ​កម្ពុជា

#សកម្មភាពក្រុម​កុមារី​កម្ពុជា​ទៅ​ចូល​រួម World Pitch របស់ Technovation Global

រូបភាព៖ Technovation កម្ពុជា

អត្ថបទ៖ រក្សា

មតិយោបល់