• 2018-08-07 03:47:00
  • ព័ត៌មាន

រថយន្ត​អគ្គិសនី​ខ្នាតធំ ស្នាដៃ​លោក​ញាន ផល្លឹក ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ខ្មែរ​ច្រើនលើក

  • 2018-08-07 03:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ញាន ផល្លឹក ស្ថាបនិក​រថយន្ត​អង្គរ បាន​ឲ្យ​ Sabay ដឹង​ថា រថយន្ត​ក្រុង​អគ្គិសនី​នេះ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ពីធី​បើក​នៃ​កម្មវិធី បុណ្យ​សមុទ្រ លើក​ទី ៧ ជុំ​ទី ២ ឆ្នាំ ២០១៨ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កោះកុង ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ​ធ្នូ ឆ្នាំ ២០១៨ ខាង​មុខ​នេះ​។

រូបភាពដោយលោក​៖ ញាន ផល្លឹក

ដោយ​ឡែក​​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ក៏​នឹង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នូវ​ពិធី​បុណ្យ​នេះ​ដែរ។

រថយន្តខ្នាតធំ​ (ឡានក្រុង)​ ប្រើ​ប្រាស់​ថាមពលអគ្គិសនី​បូកជាមួយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ(Solar) ដោយ​ប្រើ​កម្លាំង​( ម៉ូទរ័​ ១៦គីឡូវ៉ាត់)​។ រថយន្ត​ប្រភេទ​ទេសចរណ៍​នេះ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​​ចំនួន ២២ នាក់​គិត​ទាំង​អ្នក​បើកបរ។ វា​ត្រូវ​បាន​ផលិត​ដោយ​ដោយ​ដៃ​ផ្ទាល់ ១០០%​ គ្មាន​ពុម្ព​គ្មាន​រោងចក្រ​និង​សម្ភារៈ​ទំនើប​ៗដើម្បី​ដំឡើង​នោះទេ។

កាល​ពី​ឆ្នាំ ២០១៣ | រូបភាពដោយលោក​៖ ញាន ផល្លឹក

ជា​លើក​ទី២ហើយ ដែល​រថយន្ត​ប្រភេទ​ខ្នាត​ធំ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​​ដើម្បី​​ឲ្យ​អ្នក​ចូល​រួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ បាន​ស្គាល់​ពី​ផលិត​ផល​ស្នាដៃ​កូន​ខ្មែរ។ យ៉ាង​ណា​មិញ រថយន្ត​អង្គរ​​ចំនួន ៣ ផ្សេង​ទៀត​របស់​លោក ក៏​ធ្លាប់​បានបង្ហាញ​ខ្លួន​​ក្នុង​កម្មវិធី​នេះ​ដែរ កាល​ពី​ឆ្នាំ ២០១៣ ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​ពី​សំណាក់​អ្នក​ចូល​រួម​កាលណោះ។

រូបភាពដោយលោក​៖ ញាន ផល្លឹក

រំឭក​ដែរ​ថា ពិធី​បុណ្យ​សមុទ្រ​បាន​ធ្វើ​ឡើង ៦ លើក​រួច​មក​ហើយ ដោយ​លើក​ទី ១ ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ លើក​ទី ២ ​នៅ​ខេត្ត​កែប លើក​ទី៣ នៅ​ខេត្ត​កោះកុង លើក​ទី ៤ នៅ​ខេត្ត​កំពត លើក​ទី ៥ នៅ​ខេត្ត​ព្រះ​សីហនុ និង​លើក​ទី ៦ នៅ​ខេត្ត​កែប។ ដូចនេះ កុំភ្លេច​ទៅ​ចូលរួម​ទាំង​អស់គ្នា​ ដើម្បី​ទស្សនា​រថយន្ត​ស្នាដៃ​កូន​ខ្មែរ​ និង​អបអរពិធី​បុណ្យ​សមុទ្រ​នា​ចុង​ឆ្នាំ​នេះ​៕

រូបភាពដោយលោក​៖ ញាន ផល្លឹក

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់