• 2018-07-26 00:05:00
  • ព័ត៌មាន

មិនអន់ទេ សុទ្ធ​​គ្រឿង​បច្ចេកវិទ្យា​ច្នៃ​​ផលិត​ក្នុង​ស្រុកទាំងអស់​

  • 2018-07-26 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុងក្រោយ​មាន​ការ​​បង្កើត​ឧបករណ៍​ប្រើប្រាស់​ច្នៃ​ក្នុង​ស្រុក​ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពីមជ្ឍដ្ឋាន​ពលរដ្ឋ​មួយ​ចំនួន​។ ខ្លះ​បង្កើត​ឡើង​សម្រាប់​បម្រើ​តម្រូវការ​ក្នុង​ស្រុក និង​មួយ​ចំនួន​មាន​លទ្ធភាព​នាំ​ចេញ​ទៅ​លក់​ដល់​ក្រៅ​ប្រទេស។

# កង់​បី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ

កង់​បី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ

យាន​ជំនិះ​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ ឬ​ហៅ​ថាកង់​បី​ជា​ស្នាដៃ​ផលិត​ស្ថាបនិក​រថយន្ត​អង្គរ​លោក ញាន ផល្លឹក។ យាន​ជំនិះនេះ​ អាច​ផ្ទុក​អ្នក​ដំណើរ​បាន ១០នាក់ ដោយ​មាន​កៅអី​ចំនួន​បី​នៅ​ផ្នែក​ខាង​មុខ។ កៅអី​មួយ​កណ្ដាល​សម្រាប់​តៃកុង កៅអី​ពីរ​សងខាង​សម្រាប់​អ្នក​ដំណើរ និង​ផ្នែក​ខាង​ក្រោយ​មាន​កៅ​អី​វែង​ពីរ​​ សម្រាប់​ផ្ទុក​អ្នក​ដំណើរ​ផ្សេង​ទៀត។

រូប​អ្នក​ដំណើរ​កំពុង​ជិះ​កង់​បី​ ស្នាដៃ​​ស្ថាបនិក​រថយន្ត​អង្គរ

កង់បី​នេះ ត្រូវ​​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​ នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ហ្វីលីពីន។ ចំពោះ​តម្លៃ​​ប្រហែល ៣៨៨,៨៨៨.០០ បេសូ​ (ឈ្មោះ​រូបិយ​ប័ណ្ណ​ហ្វីលីពីន) ស្មើ​ជាង ៧ ២៦៧ ដុល្លារ​អាមេរិក

# កុំព្យូទ័រ​ម៉ាកគម្ពី (Koompi)

កុំព្យូទ័រ​គម្ពីរ (Koompi) ជា​ស្នាដៃ​របស់​ក្រុម Smallworld បាន​បើក​ឲ្យ​មហាជន​​អាច​ធ្វើការ​កុម្ម៉ង់​ទិញ​ជាមួយ​តម្លៃ ៣៦៩ ដុល្លារ

រូបរាង​​និង​សមត្ថភាព​មិន​ធម្មតា។ Software កុំព្យូទ័រ​គម្ពីរ​ជា​ប្រភេទ Open-source ដែល​មាន​កម្មវិធី​សម្រាប់​សិស្ស​និស្សិត​អាច​ប្រើ​ប្រាស់​ជាច្រើន​ដូចជា៖ កម្មវិធី Office Applications, Software Center, Browser, Video Player កម្មវិធី​ Gimp ជា​កម្មវិធី​សម្រាប់​ការ​រចនា​ក្រាហ្វិក​ដែល​មាន​មុខងារ​ស្រដៀង​ទៅ​នឹង​កម្មវិធី Photoshop និង​កម្មវិធី Visual Studio Code សម្រាប់​ការ​សិក្សា​ផ្នែក​សរសេរ​កូដ​ជាដើម។​

កុំព្យូទ័រ​គម្ពីរ​គ្រោង​ដាក់លក់​ដំបូង​ចំនួន ៥០០ គ្រឿង​ ហើយ​ថវិកា​ដែល​ទទួល​បាន​មួយ​ចំណែក ក៏​បែងចែក​ដល់​អង្គការ​មនុស្សធម៌។

រូបភាព៖ channelnewsasia

លក្ខណៈ​សម្បត្តិ៖

  • ​ប្រើ​ឈីប CPU ​៖ Intel® N3450 1.10 GHz (4 Core) processor
  • ​អេក្រង់​ទំហំ ១៣,៣ អ៊ីញ កម្រិត FullHD(1920x1080 ភិចសែល)
  • ​ទម្ងន់ ១,៤ គីឡូក្រាម ​- RAM (មេម៉ូរី )៖ ៨GB
  • ថាមពល​ថ្ម​ទំហំ ៤៨០០ មីលីអំព​ប្រភេទ Li-ion Battery កម្លាំង ៧,៤ វ៉ុល អាច​ប្រើប្រាស់​បាន​ប្រមាណ​ជា ៧ ម៉ោង
  • ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន SSD ១២៨GB អាច​គាំទ្រ SSD បន្ថែម​ខាងក្រៅ​បាន
  • ពណ៌ ២ គឺ៖ ពណ៌ប្រផេះ និងពណ៌ផ្កាឈូក (Rose gold)។

បើ​អ្នក​ចាប់​អារម្មណ៍​ចង់​សាកល្បង​ប្រើប្រាស់​កុំព្យូទ័រ​គម្ពីរ អាច​បញ្ជា​ទិញ​តាម​រយៈ Link ខាង​ក្រោម​នេះ​បាន៖koompi.com#order

# ម៉ាស៊ីន​បាញ់​ថ្នាំ និង​គោយន្ត​បញ្ជា​ដោយ​ប្រើ​តេឡេ

ម៉ាស៊ីន​បាញ់​ថ្នាំ និង​គោយន្ត​បញ្ជា​ដោយ​ប្រើ​តេលេ​ ត្រូវ​បាន​​ច្នៃ​ដោយ​យុវជន ស៊ុង រ៉ាវុទ្ធ។ ឧបករណ៍​បាញ់​ថ្នាំ ដែល​ប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​នេះ​ សម្រាប់​បម្រើ​ការ​បាញ់​សត្វ​ល្អិត​ក្នុង​ដំណាំ​ស្រូវ។

សង រ៉ាវុធ និង​ម៉ាស៊ីន​បាញ់​ថ្នាំ​នៅ​ខាង​ខាង​ក្រោយ​

ឧបករណ៍​បាញ់​ថ្នាំ ប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​នេះ ធ្វើ​ឡើង​ជា​ពិសេស​សម្រាប់​ការ​បាញ់​ដំណាំ ដោយ​មិន​ចាំ​បាច់​ត្រូវ​ចង​បំពង់​ថ្នាំ​ជាប់​ខ្នង ដូច​ពី​មុន​ទៀត​ឡើយ ​គ្រាន់​តែ​ប្រើ​តេឡេ​បញ្ជា​ ឯ​រយៈ​ចម្ងាយ​បាន​ប្រមាណ​ជា ១០០ ម៉ែត្រ​។

សកម្មភាពកំពុង​តេស្ត​ឧបករណ៍​បាញ់​ថ្នាំ ដែល​ប្រើ​តេឡេ​បញ្ជា​

ផលិតផល​ដែល​បាន​ច្នៃ​បង្កើត​មាន​ពីរ​គឺ ម៉ាស៊ីន​បាញ់​ថ្នាំ​ស្រូវ តម្លៃ ៨៥០ ដុល្លារ ឯ​ម៉ាស៊ីន​បាញ់​ថ្នាំ​ស្រូវ​និង​ដំឡូង តម្លៃ ១៣៥០ ដុល្លារ ។ លោក​បន្ត​ថា​បើ​ប្រិយមិត្ត​​ដែល​មាន​បំណង​ចង់​ជួយ​ជំរុញ ដល់​យុវជន​បង្កើត​ឧបករណ៍​ដ៏​ពិសេស​នេះ អាច​ទាក់​ទង​តាម​លេខ​ 098 248 058។

ម៉ាស៊ីន​បាញ់​ថ្នាំ បញ្ជាដោយប្រើតេឡេ

ចំពោះ​គោល​បំណង​ច្នៃ​គោយន្ត​នេះ រ៉ាវុធ បាន​ឲ្យ​ដឹង​ថា ដើម្បី​ជា​ការ​សម្រួល​ដល់​បង​ប្អូន​​កសិករ​ក្នុង​ការ​ដឹក​ជញ្ជូន​ក៏​ដូច​ជា សម្រាល​បន្ទុក​ការងារ​ប្រចាំ​ថ្ងៃ​បាន​ផង​ដែរ ហើយ​គោលដៅ​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ឲ្យ​បាន​ទូលំ​ទូលាយ និង​អាច​លក់​ចេញ​ទៅ​ប្រទេស​ជិតខាង។

គោយន្ត ប្រើ​តេឡេ​បញ្ជា​

ជាង​នេះ​ទៀត គោយន្ត​ច្នៃ​នេះ​ជា​គម្រោង​ទី​២​របស់​ខ្លួន ដែល​បាន​បង្កើត​ឡើង។ គម្រោង​នេះ​ដែរ រូប​គេ បាន​​សរសេរ​គម្រោងអាជីវកម្មរួច​រាល់​ហើយ​ (link ខាងក្រោម​) សម្រាប់​អ្នក​ដែល​​ចង់​ក្លាយ​​ជា​ម្ចាស់​ជំនួយ​ដែល​បាន​ចាប់​អារម្មណ៍​ចង់​ជួយ​ជំរុញ ដល់​យុវជន​បង្កើត​ឧបករណ៍​ដ៏​ពិសេស​នេះ៕

គោយន្ត​បញ្ជា​ដោយ​ប្រើ​តេឡេ

ចុច​ដោនឡូត សំណើ​គម្រោង​អាជីវកម្ម គោយន្ត​ប្រើ​តេឡេ

អត្ថបទ៖ ម៉េងងី

មតិយោបល់