- 2018-07-19 23:52:24
- ផលិតផលថ្មី
កាមេរ៉ាធុនកណ្ដាល ថ្លៃជិត ៥០០ ដុល្លារ មានអ្វីពិសេសខ្លះ?
- 2018-07-19 23:52:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាធុនកណ្ដាល ថ្លៃជិត ៥០០ ដុល្លារ មានអ្វីពិសេសខ្លះ?
ចន្លោះមិនឃើញ
បន្តភាពជោគជ័យលើជំនាន់ X70 កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Fujifilm បានប្រកាសចេញផ្សាយនូវកាមេរ៉ា XF10 ប្រភេទ Fixed-lens ទំហំ ១៨,៥ ម.ម មាន Aperture f/2.8 ជាមួយ Sensor ប្រភេទ ASP-C ជាប់នឹងតួខ្លួនស្រាប់។ បង្កើនទំហំចាប់យករូបភាពឡើងដល់ 24MP មានសមត្ថភាពថតវីដេអូនូវកម្រិត 4K ក្នុងលក្ខខណ្ឌ 15fps អមនឹងអេក្រង់ Touchscreen លាយឡំប៊ូតុង Focus Point Selection ធ្លាប់មានលើម៉ូឌែល Fujifilm ដទៃ។
កាមេរ៉ាទម្ងន់ស្រាលធ្លាក់មកសល់ ២៨០ ក្រាម ធៀបនឹង ៣៤០ លើជំនាន់ចាស់ ប្លែកត្រង់ម៉ូឌែលថ្មីពុំមានអេក្រង់បត់បាន គ្មាន Flash Hotshoe និងរង្វង់ Aperture Ring ដូចជំនាន់ XF10 ឡើយ ដោយសូម្បីតែទីតាំង D-pad ក៏ត្រូវដកចោល ជំនួសដោយការចុចលើអេក្រង់សុទ្ធសាធ។
មុខងារពិសេសឲ្យឈ្មោះ Square Mode ងាយស្រួលក្នុងការផ្លាស់ប្ដូរមាត្រដ្ឋានរូបភាព ១:១ ត្រូវប៉ាន់អ្នកចូលចិត្តបង្ហោះរូបលើបណ្តាញសង្គម Instamgram បន្សំ Bluetooth Low Energy ដែលផ្ទេររូបចេញដោយស្វ័យប្រវត្តិចូលទៅក្នុងស្មាតហ្វូន។ ស្ថិតក្នុងតម្លៃ ៤៩៩,៩៥ ដុល្លារ XF10 នឹងចាប់លក់អំឡុងខែសីហាតទៅ ស្ថិតក្នុងជម្រើសពណ៌ខ្មៅនិងលាយទឹកមាស (Champagne Gold)។
ទស្សនាវីដេអូខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: