• 2018-07-17 10:53:33
  • ព័ត៌មាន

តែប៉ុណ្ណេះ ចិន លែងពិបាករឿងចាយលុយនៅខ្មែរហើយ សេវាកម្ម Wing អាចជួយបាន!

  • 2018-07-17 10:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ កម្ពុជាទទួលបានលំហូរចូលនៃភ្ញៀវទេសចរជនជាតិចិនកាន់តែច្រើនឡើងៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ដោយសារមានវប្បធម៌ និងអរិយធម៌ដ៏ចំណាស់ជាងគេនៅក្នុងទ្វីបអាស៊ី ដូច្នេះមិនថាតែជនជាតិចិនទេ កម្ពុជាក៏ទទួលបានចំនួនភ្ញៀវទេសចរអឺរ៉ុបមកទស្សនាជាច្រើនផងដែរ។

ជាមួយគ្នានេះ មានជនបរទេសជាច្រើន តែងមានទំនោរគិតថា កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ហើយបច្ចេកវិទ្យានៃការទូទាត់ប្រាក់អាចនឹងមិនទាន់សម័យដូចបណ្តាប្រទេសជិតខាងឡើយ។ ជាក់ស្តែងនៅពេលមកលេងកម្ពុជាម្តងៗ បើតាមការឲ្យដឹងពីមគ្គុទេសក៍ជនជាតិចិនឈ្មោះ Wang Jie បានប្រាប់ថា ជនជាតិចិន តែងតែសួរគាត់ពីបញ្ហាការចាយវាយលុយកាក់នៅខ្មែរ ថាតើវាមានភាពងាយស្រួល និងពិបាកកម្រិតណា?

មគ្គទេសក៍ជនជាតិចិនឈ្មោះ Wang Jie ខាងលើបានបន្តឲ្យដឹងទៀតថា ក្រុមភ្ញៀវនាង តែងសួរពាក់ព័ន្ធពីការចាយវាយលុយនៅខ្មែរថា តើពួកគាត់អាចប្រើកម្មវិធី Alipay និង WeChat Pay ដែលគាត់និយមប្រើនៅចិន ដើម្បីទូទាត់ថ្លៃទំនិញដែរឬទេ? នេះក៏ដោយសារតែពួកគេ មានការព្រួយបារម្ភពីការយកលុយតាមខ្លួនច្រើន ពេលធ្វើដំណើរមកកម្ពុជា។ មកដល់ត្រង់ចំណុចនេះ Wang Jie បានផ្ដល់ទំនុកចិត្តដល់ភ្ញៀវ និងលែងឲ្យពួកគេបារម្ភពីបញ្ហាទាំងនេះ ហើយពួកគេធ្វើប្រតិបត្តិការទូទាត់ប្រាក់នៅកម្ពុជាដោយប្រើប្រាស់ទូរស័ព្ទដែលពួកគេមានជាប់ខ្លួនស្រាប់។

ភ្ញៀវទេសចរជនជាតិចិនម្នាក់ បាននិយាយថា នាងតែងគិតថា នាងនឹងមិនអាចទូទាត់ប្រាក់តាមអនឡាញឡើយ នៅប្រទេសកម្ពុជា។ មុខពេលនាងមកដល់ប្រទេសកម្ពុជា នាងបានប្តូរប្រាក់ពីរូបិយបណ្ណ យ័ន ទៅជាប្រាក់ដុល្លាររួចជាស្រេច។ ប៉ុន្តែ ពេលដែលនាងមកដល់ អ្វីៗមិនដូចនាងគិតទាំងស្រុងនោះឡើយ ព្រោះថាមានហាងជាច្រើន ដែលយល់ព្រមទទួលយកការទូទាត់ប្រាក់តាមរយៈកម្មវិធី Alipay & Wechat Pay។

ធនាគារឯកទេសវីង បានផ្តល់ជាភាពងាយដល់ភ្ញៀវទេសចរចិន ក្នុងការទូទាត់ថ្លៃចំនាយនៅតាមហាងដៃគូសហការរបស់ខ្លួន ដោយពួកគេអាចប្រើប្រាស់កម្មវិធី Alipay ឬ Wechat Pay ដែលជាកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័តដែលពេញនិយមនៅប្រទេសចិន។

ដូច្នេះជនជាតិចិន ដែលមកលេងនៅខ្មែរ មិនបាច់បារម្ភរឿងបញ្ហា ប្តូរប្រាក់ ឬត្រៀមក្រដាសប្រាក់តាមខ្លួនច្រើននោះទេ។ អ្វីដែលពួកគេអាចធ្វើបាន គឺគ្រាន់តែស្វែងរកផ្លាកសញ្ញាដែលបង្ហាញថា ទទួលយកការទូទាត់ប្រាក់តាម Alipay ឬWechat Pay នៅតាមបណ្តាហាងនានាដូចជាហាងលក់ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ។ល។

ធនាគារឯកទេសវីងបានប្រាប់ឲ្យដឹងថា ការផ្តល់សេវាកម្មនេះនឹងរួមចំនែករកចំនូលបន្ថែមសម្រាប់បណ្តាហាងដែលជាដៃគូសហការរបស់វីង ស្របពេលចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជាកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម