• 2018-07-16 12:57:58
  • ព័ត៌មាន

ថាអត់ពិសេសមួយម៉ាត់ទៅ! គ្រាន់តែប្រើ វី​ង អន​ឡាញម៉ា​ស្ទ័រ​កាត អាចជិះ Grab ​អត់អស់លុយ

  • 2018-07-16 12:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ចូលចិត្ត​ធ្វើ​ដំណើរ​បែប​ឆ្លាត​វៃ និង​ប្រកបដោយ​ភាព​ទាន់​ស​ម័​យ ព្រម​ទាំង​មិន​ចូលចិត្ត​កាន់​សាច់ប្រាក់​ច្រើន​តាម​ខ្លួន​នោះ​ពេល​នេះ វី​ង អន​ឡាញ ម៉ា​ស្ទ័រ​កាតនិង កម្មវិធី Grab នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​ទៀតឡើយ។

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ភ្ជាប់​វី​ង អន​ឡាញ ម៉ា​ស្ទ័រ​កាតជា​មួយ​កម្មវិធី Grab ​ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង "​កាត​អន​ឡា​ញ​" ដែល​ស្ថិត​នៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូន​វីង​ប៉ុណ្ណោះ។

នៅពេល​អ្នក​កក់​ការ​ធ្វើ​ដំណើរតាម​កម្មវិធី Grab អ្នក​មិន​ចាំ​បាច់​ព្រួយបារម្ភ​លើ​ការ​បង់ប្រាក់ ឬ​រង់ចាំ​ទទួល​យកលុយ អាប់​អ្វី​ទាំងអស់ ដោយហេតុថា ថ្លៃ​ធ្វើ​ដំណើរ​របស់​អ្នក នឹង​ត្រូវ​បាន​កាត់​ដោយ​ស្វ័យប្រវត្តិ​ពី​ក្នុង​គណនី​វី​ង​របស់​អ្នក​។

ប្រូ​ម៉ូ​សិន​ សម្រាប់​អតិ​ថិ​ជន​ដែល​ធ្វើ​ការ​ភ្ជាប់ វី​ង អន​ឡាញ ម៉ា​ស្ទ័រ​កាត ទៅ​នឹង​កម្មវិធី Grab​ មាន​ដូចជា៖

  • អតិ​ថិ​ជន​ថ្មី​ដែល​កក់​ការធ្វើ​ដំ​ណើ​រ​តាម Grab ជា​លើក​ដំបូង អាច​ធ្វើ​ដំណើរ​ដោយ​ឥតគិតថ្លៃ សម្រាប់​ការ​ជិះ​២​ដង​ដំបូង (​រហូតដល់ ១២០០០​រៀល ពេល​ជិះ​ម្តង​) ។ អាច​ប្រើប្រាស់​បាន​លើ Grab, JustGrab, JustGrab+, GrabBike, Grab Remorque និង Grab TukTuk ទាំង​នៅ​សៀមរាប និង​ភ្នំពេញ​។ នៅពេល​អតិ​ថិ​ជន​ភ្ជាប់ វី​ង អន​ឡាញ ម៉ា​ស្ទ័រ​កាត របស់​ពួកគេ​ទៅក្នុង​កម្មវិធី Grab ពួកគេ​អាច​កក់​ការធ្វើ​ដំណើរ ហើយ​បញ្ចូល​លេខ​ប្រូ​ម៉ូកូដ "WINGMC3" ហើយ​ប្រព័ន្ធ​នេះ នឹង​ទូទាត់​ថ្លៃ​ធ្វើ​ដំណើរ​ពី វី​ង​អន​ឡាញ​ម៉ា​ស្ទ័រ​កាតរ​បស់​ពួកគេ ដោយ​ស្វ័យប្រវត្តិ​នៅពេល​ពួកគេ​ធ្វើ​ដំ​ណើ​រ​ទៅដល់​គោលដៅ​។

  • សម្រាប់​អតិ​ថិ​ជន ដែល​ធ្លាប់​ប្រើប្រាស់​កម្មវិធី Grab ​នឹង​ទទួលបាន​ការ​ប​ញ្ចុះ​តម្លៃ​៥០% (​រហូតដល់​៨០០០​រៀល​) សម្រាប់​ការធ្វើ​ដំណើរតាម Grab ចំនួន​២០​ដង​រហូតដល់​ដំណាច់ឆ្នាំ​២០១៨ បន្ទាប់ពី​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចូលរួម​សហការ​ក្នុង​ភាព​ជា​ដៃគូ ក្នុង​ការផ្តល់​សេវាកម្ម​ទូទាត់​ថ្លៃ​ធ្វើ​ដំណើរតាម​ទូរ​ស័​ព្ទ​ដៃ​កម្រិត​ថ្មី​។

ក្រៅពី​ភ្ជាប់​កាត​នោះ​ទៅ​នឹង​កម្មវិធី Grab អតិ​ថិ​ជន​អាចប្រើប្រាស់​វី​ង​អន​ឡាញ​ម៉ា​ស្ទ័​រកា​ត ដើម្បី​ធ្វើ​កិច្ចការ​ជាច្រើន​ទៀត​ដូចជា ទិញ​ទំនិ​ញ​នៅតាម​ហាង​នៅ​ក្រៅប្រទេស កក់​សំបុត្រ​យន្ត​ហោះ។ អតិ​ថិ​ជន​ដែលចុះ​ឈ្មោះ​ប្រើប្រាស់​វី​ង​អន​ឡាញ​ម៉ា​ស្ទ័​រកា​ត អាច​រីករាយ​ជាមួយនឹង អត្ថប្រយោជន៍​ជាច្រើន​ដូចជា ការ​ប​ញ្ចុះ​តម្លៃ​១២% រាល់​ការ​កក់​កន្លែង​ស្នាក់នៅ​តាម​វេបសាយ Agoda.com​។

បន្ថែម​ពីលើ​នេះ ធនាគារ​ឯកទេស​វី​ង នឹង​ធ្វើការ​ចាប់ឆ្នោត​រៀងរាល់ខែ ដើម្បី​ជ្រើសរើស​អ្នកឈ្នះរ​ង្វាន់​ចំនួន​១០​នាក់ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ប្រាក់​ដោយ​ប្រើប្រាស់​វី​ង​អន​ឡាញ​ម៉ា​ស្ទ័រ​កាត ដែល​ម្នាក់ៗ​ទទួលបាន​ទឹកប្រាក់​១០០​ដុល្លារ​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម